Genesis 30

Genesis 30:1

យោងទៅតាមលោកយ៉ាកុប ហេតុអ្វីបានជានាងរ៉ាជែលមិនមានកូន?

យោងទៅតាមលោកយ៉ាកុបព្រះជាម្ចាស់បានរារាំងនាងរ៉ាជែលមិនឲ្យមានកូន។

Genesis 30:3

តើនាងរ៉ាជែលបានធ្វើអ្វីដើម្បីមានកូន?

នាងរ៉ាជែលឲ្យលោកយ៉ាកុបគេងជាមួយនាងប៊ីលហាជាអ្នកបម្រើរបស់នាង ដូច្នេះនាងអាចមានកូនជំនួសនាងរ៉ាជែល។

Genesis 30:7

ហេតុអ្វីបានជានាងរ៉ាជែលនិយាយថានាងអាចឈ្នះនាងលេអាជាបងស្រីរបស់នាង?

លោកស្រីរ៉ាជែលនិយាយថានាងអាចឈ្នះបានព្រោះនាងប៊ីលហាជាអ្នកបម្រើរបស់នាងបង្កើតបានកូនប្រុសពីរជូនលោកយ៉ាកុប។

Genesis 30:9

តើនាងលេអាបានធ្វើអ្វីនៅពេលនាងដឹងថានាងឈប់បង្កើតកូនបាន?

លោកស្រីលេអាបានប្រគល់ស៊ីលផាឲ្យលោកយ៉ាកុបធ្វើជាភរិយា ហើយនាងជាអ្នកបម្រើរបស់នាងដើម្បីនាងអាចមានកូនជំនួសនាងលេអា។

តើអ្វីដែលបណ្តាលឲ្យនាងលេអានិយាយថា «មានសំណាងហើយ»?

លោកស្រីលេអាបាននិយាយថា «នេះពិតជាសំណាងណាស់»។ ពីព្រោះនាងស៊ីលផា ជាអ្នកបម្រើរបស់នាងបង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។

Genesis 30:14

តើនាងរ៉ាជែលបានផ្តល់អ្វីដល់នាងលេអាដើម្បីជាថ្នូរនឹងផ្លែស្នេហ៍របស់កូនប្រុសនាង?

ជាថ្នូរនឹងរបរមួយរបស់លោករូបេនលោកស្រីរ៉ាជែលបានស្នើសុំឲ្យលោកស្រីលេអាដេកជាមួយលោកយ៉ាកុបនៅយប់នោះ។

Genesis 30:19

តើលោកស្រីលេអាបង្កើតបានកូនប្រុសប៉ុន្មានសម្រាប់លោកយ៉ាកុប?

លោកស្រីលេអាបង្កើតបានកូនប្រុសប្រាំមួយនាក់ជូនលោកយ៉ាកុប។

Genesis 30:22

តើអ្វីដែលបណ្តាលឲ្យលោកស្រីរ៉ាជែលនិយាយថាភាពអាម៉ាស់របស់នាងត្រូវបានគេយកទៅ?

ពេលលោកស្រីរ៉ាជែលបង្កើតកូនប្រុសមួយជូនលោកយ៉ាកុបនាងបាននិយាយថាភាពអាម៉ាស់របស់នាងត្រូវបានគេយកទៅហើយ។

Genesis 30:25

តើលោកយ៉ាកុបបានស្នើសុំអ្វីទៅលោកឡាបាន់បន្ទាប់ពីលោកយ៉ូសែបបានកើតមក?

លោកយ៉ាកុបបានស្នើសុំថាលោកឡាបាន់អនុញ្ញាតឲ្យលោកយ៉ាកុបទៅជាមួយក្រុមគ្រួសាររបស់គាត់ត្រឡប់ទៅឯផ្ទះនិងស្រុកកំណើតរបស់គាត់វិញ។

Genesis 30:27

ហេតុអ្វីបានជាលោកឡាបាន់មិនចង់ឲ្យលោកយ៉ាកុបចាកចេញទៅ?

លោកឡាបាន់បកស្រាយថាព្រះអម្ចាស់បានប្រទានពរដល់គាត់ដោយសារលោកយ៉ាកុប។

Genesis 30:31

តើលោកយ៉ាកុបបានទទួលប្រាក់ឈ្នួលអ្វីសម្រាប់ការងាររបស់គាត់ពីលោកឡាបាន់?

លោកយ៉ាកុបបានយកពពែដែលមានឆ្នូតៗនិងពពាល ពីចៀមខ្មៅ ហើយពពែដែលលេចចេញមកហើយប្រទះឃើញពពែពីហ្វូងចៀមរបស់លោកឡាបាន់ដែលលោកឃ្វាល។

Genesis 30:35

តើលោកឡាបាន់បោកប្រាស់លោកយ៉ាកុបយ៉ាងណាចំពោះប្រាក់ឈ្នួលរបស់លោកយ៉ាកុប?

ដំបូងលោកឡាបាន់បានយកសត្វដែលលោកយ៉ាកុបបានយកមកមុនពេលដែលគាត់ឲ្យហ្វូងសត្វទៅលោកយ៉ាកុប។

Genesis 30:37

តើលោកយ៉ាកុបបានប្រើដំបងពណ៌អ្វី?

យ៉ាកុបបានផ្លុំផ្កាពណ៌សចូលទៅក្នុងមែក​រលួស និងមែក​ចំបក់ ព្រមទាំងក្រចៅ​ស្រស់ៗ។

Genesis 30:39

តើមានអ្វីកើតឡើងនៅពេលសត្វចៀមចឹកនៅមុខដំបង?

ហ្វូងសត្វ​ដែលពាក់​គ្នា​នៅ​មុខ​មែក​ឈើ ហើយហ្វូងសត្វនឹង​បង្កើត​កូន​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពព្លាក់។ លោកយ៉ាកុបបានញែកកូនចៀមទាំងនោះ ប៉ុន្តែ តម្រង់​ឈ្មោល​ទាំងអស់បែរមុខទៅ​ឯ​ពួក​ចៀម​ឆ្នូត និង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់។

Genesis 30:41

តើលទ្ធផលនៃការបង្កាត់ពូជរបស់លោកយ៉ាកុបចំពោះសត្វគឺជាអ្វី?

លទ្ធផលគឺហ្វូងសត្វរបស់លោកឡាបាន់ចុះខ្សោយ ហើយហ្វូងចៀមរបស់លោកយ៉ាកុបក៏ខ្លាំងជាងដែរ។