Genesis 24
Genesis 24:1
តើលោកអប្រាហាំបានធ្វើឲ្យអ្នបម្រើចាស់បំផុតរបស់គាត់ស្បថដើម្បីធ្វើអ្វី?
លោកអប្រាហាំបានឲ្យអ្នបម្រើចាស់ជាងគេរបស់គាត់ស្បថថាគាត់នឹងយកប្រពន្ធសម្រាប់លោកអ៊ីសាកពីសាច់ញាតិរបស់លោកអប្រាហាំ។
Genesis 24:5
តើលោកអប្រាហាំបានទទូចថាអ្នកបម្រើមិនគួរធ្វើអ្វីជាមួយលោកអ៊ីសាក?
លោកអប្រាហាំបានទទូចថាអ្នកបម្រើមិនត្រូវយកលោកអ៊ីសាកត្រឡប់ទៅទឹកដីដែលលោកអប្រាហាំបានមកទេ។
Genesis 24:12
តើអ្នកបម្រើរបស់លោកអប្រាហាំបានសុំព្រះជាម្ចាស់ធ្វើអ្វីខ្លះដើម្បីបង្ហាញដល់គាត់ថាតើព្រះជាម្ចាស់បានរើសស្ត្រីណាម្នាក់ ឲ្យលោកអ៊ីសាក?
អ្នកបម្រើនោះបានសុំឲ្យស្ដ្រីដែលគាត់សុំទឹកផឹកហើយនាងក៏អោយគាត់ផឹកទឹកហើយអូដ្ឋរបស់គាត់ផងដែរ។
Genesis 24:15
តើនាងរេបេកាមានទំនាក់ទំនងអ្វីនឹងលោកអប្រាហាំ?
នាងរេបេកាជាចៅស្រីរបស់លោកណាឃរដែលជាប្អូនរបស់លោកអប្រាហាំ។
Genesis 24:17
តើនាងរេបេកាបានធ្វើអ្វីពេល អ្នកបម្រើរបស់លោកអប្រាហាំបានសុំទឹកផឹក?
នាងរេបេកាបានឲ្យទឹកអ្នកបម្រើនោះផឹក។
Genesis 24:19
តើរេបេកាបាននិយាយអ្វីបន្ទាប់ពីនាងបានឲ្យទឹកដល់អ្នកបម្រើនោះហើយ?
បន្ទាប់ពីរេបេកាបានឲ្យទឹកដល់អ្នកបម្រើនោះផឹកនាងក៏ពោលថា៖ «ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ រហូតទាល់តែអូដ្ឋឈប់ផឹក»។
Genesis 24:26
តើអ្នកបម្រើបានធ្វើអ្វីនៅពេលគាត់ឮថារេបេកាមានទំនាក់ទំនងជាមួយលោកអប្រាហាំ ហើយគាត់អាចចំណាយពេលមួយយប់ជាមួយគ្រួសារនាង?
អ្នកបម្រើថ្វាយបង្គំព្រះអម្ចាស់ហើយអរព្រះគុណព្រះអង្គ។
Genesis 24:31
តើលោកឡាបាន់បានធ្វើអ្វីនៅពេលគាត់បានជួបអ្នកបម្រើរបស់លោកអប្រាហាំ?
លោកឡាបាន់បានអញ្ជើញអ្នកបម្រើរបស់លោកអប្រាហាំអោយស្នាក់នៅក្នុងផ្ទះរបស់គាត់។
Genesis 24:33
តើអ្នកបម្រើរបស់លោកអប្រាហាំបានទទូចចង់ធ្វើអ្វីមុនពេលគាត់បរិភោគ?
អ្នកបម្រើរបស់លោកអប្រាហាំបានទទូចចង់និយាយពីមូលហេតុដែលគាត់មក មុនពេលគាត់បរិភោគ។
Genesis 24:39
តើលោកអប្រាហាំបាននិយាយយ៉ាងដូចម្តេចថាព្រះអម្ចាស់នឹងធ្វើអោយផ្លូវរបស់អ្នកបម្រើប្រសើរឡើង?
លោកអប្រាហាំបាននិយាយថាព្រះជាម្ចាស់នឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅអ្នកបម្រើដើម្បីឲ្យគាត់បានជោគជ័យ។
Genesis 24:47
តើអ្នកបម្រើបានឲ្យអ្វីដល់រេបេកានៅពេលដែលគាត់បានឮថានាងមានទំនាក់ទំនងជាមួយលោកអប្រាហាំ?
អ្នកបម្រើរបស់លោកអប្រាហាំបានអោយទៅនាងរេបេកានៅក្រវិលនៅនឹងច្រមុះរបស់នាង ហើយបំពាក់កងដៃនៅនឹងដៃរបស់នាង។
Genesis 24:50
តើលោកឡាបាន់ និងលោកបេធូអែលបានឆ្លើយតបនឹងអ្នកបម្រើរបស់លោកអប្រាហាំយ៉ាងដូចម្តេច នៅពេលដែលគាត់សួរពួកគេថាតើពួកគេចង់ធ្វើអ្វីទាក់ទងនឹងរេបេកា?
លោកឡាបាន់ និងលោកបេធូអែលបានឆ្លើយតបនឹងអ្នកបម្រើរបស់លោកអប្រាហាំថា៖ គួរតែយកនាងរេបេកាហើយចេញទៅដើម្បីឲ្យនាងរេបេកាធ្វើជាភរិយារបស់កូនប្រុសរបស់លោកអប្រាហាំ។
Genesis 24:52
តើអ្នកបម្រើរបស់លោកអប្រាហាំបានធ្វើអ្វីនៅពេលគាត់បានឮចម្លើយពីលោកឡាបាន់ និងលោកបេធូអែល?
អ្នកបម្រើបានក្រាបថ្វាយបង្គំព្រះអម្ចាស់ ហើយជូនអំណោយដល់នាងរេបិកា និងបងប្អូននិងម្តាយរបស់នាង។
Genesis 24:54
ពេលពួកគេក្រោកឡើងនៅព្រឹកបន្ទាប់ តើបងប្រុសនិងម្ដាយរបស់នាងរេបេកាចង់ឲ្យ អ្នកបម្រើធ្វើអ្វី?
លុះព្រឹកឡើងពេលក្រោកពីដំណេកពួកគេចង់អោយអ្នកបម្រើរបស់លោកអប្រាហាំស្នាក់នៅជាមួយពួកគេយ៉ាងហោចណាស់ដប់ថ្ងៃទៀត។
Genesis 24:56
ពេលអ្នកបម្រើរបស់លោកអប្រាហាំបាននិយាយថាគាត់ចង់ទៅវិញជាបន្ទាន់ តើរេបេកាបាននិយាយថានាងចង់ធ្វើអ្វី?
នាងរេបេកានិយាយថានាងចង់ទៅជាមួយអ្នកបម្រើដែរ។
Genesis 24:59
តើគ្រួសាររបស់នាងរេបេកាបានប្រទានពរអ្វីខ្លះដល់នាងនៅពេលនាងចាកចេញជាមួយអ្នកបម្រើរបស់លោកអប្រាហាំ?
ក្រុមគ្រួសាររបស់នាងរេបេកាបានប្រទានពរដល់នាងថានាងអាចនឹងក្លាយជាម្តាយនៃមនុស្សរាប់ពាន់រាប់ម៉ឺន ហើយសូមឲ្យពូជពង្សរបស់ប្អូនគ្រប់គ្រងទ្វាររបស់ពួកអ្នកដែលស្អប់ពួកគេ។
Genesis 24:63
តើលោកអ៊ីសាកបានធ្វើអ្វី នៅពេលនាងរេបិកាមកដល់ផ្ទះរបស់លោក?
លោកអ៊ីសាកបានចេញក្រៅ ដើម្បីជញ្ជឹងគិតនៅឯវាលនាពេលល្ងាច។
តើនាងរេបេកាបានធ្វើអ្វីនៅពេលនាងបានឃើញលោកអ៊ីសាក?
ពេលនាងបានឃើញលោកអ៊ីសាកនាងរេបេកាលោតចុះពីលើអូដ្ឋហើយយកស្បៃមកបាំងមុខនាង។
Genesis 24:66
តើលោកអ៊ីសាកបានធ្វើអ្វីបន្ទាប់ពីអ្នកបម្រើរបស់លោកអប្រាហាំបានរៀបរាប់អំពីអ្វីៗទាំងអស់ដែលគាត់បានធ្វើ?
លោកអ៊ីសាកនាំនាងរេបេកាចូលក្នុងជំរំនាងសារ៉ាជាម្ដាយរបស់គាត់ ហើយបានយកនាងរេបេកាធ្វើជាប្រពន្ធគាត់។