Genesis 22

Genesis 22:1

តើព្រះជាម្ចាស់បានល្បងលលោកអប្រាហាំឲ្យធ្វើអ្វី?

ព្រះជាម្ចាស់បានប្រាប់លោកអប្រាហាំឲ្យទៅទឹកដីម៉ូរីយ៉ា ហើយថ្វាយអ៊ីសាកជាយញ្ញបូជាដុត។

តើលោកអប្រាហាំបានឆ្លើយតបយ៉ាងដូចម្តេចចំពោះការបញ្ជារបស់ព្រះជាម្ចាស់?

លោកអប្រាហាំក្រោកពីព្រលឹម ហើយធ្វើដំណើរទៅកន្លែងដែលព្រះជាម្ចាស់បានប្រាប់លោក។

Genesis 22:4

តើលោកអប្រាហាំបានប្រាប់អ្នកបម្រើរបស់គាត់ពីរនាក់ គាត់ និងអ៊ីសាកនឹងធ្វើអ្វី?

លោកអប្រាហាំបានប្រាប់អ្នកបម្រើរបស់គាត់ពីរនាក់ថាគាត់ និងអ៊ីសាកនឹងទៅថ្វាយបង្គំបន្ទាប់មកគាត់នឹងវិលត្រឡប់ទៅស្រុកកំណើតវិញ។

Genesis 22:7

តើអ៊ីសាកបានសួរសំណួរអ្វីទៅលោកអប្រាហាំពេលពួកគេដើរជាមួយគ្នា?

អ៊ីសាកសួរលោកអប្រាហាំថា៖ «កូនចៀមសម្រាប់ជាតង្វាយដុតនៅឯណា?»

តើលោកអប្រាហាំឆ្លើយសំណួររបស់អ៊ីសាកយ៉ាងដូចម្តេច?

លោកអប្រាហាំបានមានប្រសាសន៍ថា៖ ព្រះជាម្ចាស់នឹងផ្គត់ផ្គង់កូនចៀមសម្រាប់ជាតង្វាយដុត។

Genesis 22:9

ពេលទៅដល់កន្លែងហើយ តើលោកអប្រាហាំបានរៀបចំអ្វីខ្លះជាតង្វាយដុត ហើយតើគាត់ធ្វើដូចម្ដេច?

លោកអប្រាហាំបានរៀបចំចងអ៊ីសាក់កូនប្រុសរបស់គាត់ ហើយផ្តេកគាត់នៅលើអាសនៈ។

Genesis 22:11

ពេលលោកអប្រាហាំបានកាន់កាំបិតនៅក្នុងដៃ តើទេវតារបស់ព្រះអម្ចាស់ប្រាប់អ្វីដល់លោកអប្រាហាំ?

ទេវតារបស់ព្រះអម្ចាស់បានប្រាប់លោកអប្រាហាំកុំធ្វើឲ្យអ៊ីសាកមានរបួសឡើយ។

តើទេវតាបាននិយាយថាព្រះអង្គដឹងអ្វីខ្លះអំពីលោកអប្រាហាំ?

ទេវតាបាននិយាយថាឥឡូវនេះព្រះអង្គដឹងថាលោកអប្រាហាំកោតខ្លាចព្រះជាម្ចាស់ហើយ។

Genesis 22:13

តើព្រះជាម្ចាស់បានផ្តល់តង្វាយដុតដល់លោកអប្រាហាំយ៉ាងដូចម្តេច?

មានចៀមឈ្មោលមួយជាប់នៅគុម្ពោតព្រៃដែលលោកអប្រាហាំប្រើជាតង្វាយដុត។

តើលោកអប្រាហាំបានហៅកន្លែងថ្វាយតង្វាយដុតអ្វី?

លោកអប្រាហាំបានហៅកន្លែងនោះថា៖ «ព្រះអម្ចាស់ផ្គត់ផ្គង់»។

Genesis 22:15

តើទេវតារបស់ព្រះជាម្ចាស់បានផ្ដល់ហេតុផលអ្វីខ្លះសម្រាប់ការឲ្យពរដល់លោកអប្រាហាំ?

ទេវតារបស់ព្រះអម្ចាស់បានមានបន្ទូលថាព្រះអង្គនឹងឲ្យពរដល់លោកអប្រាហាំពីព្រោះលោកអប្រាហាំមិនបានសំចៃ សូម្បីតែកូនប្រុស គឺកូនប្រុសតែមួយរបស់គាត់ទេ។

Genesis 22:18

តើប្រជាជាតិទាំងអស់នៅលើផែនដីត្រូវបានទទួលពរតាមរយៈអ្នកណា ហើយហេតុអ្វី?

តាមរយៈពូជពង្សរបស់លោកអប្រាហាំប្រជាជាតិទាំងអស់នៅលើផែនដីត្រូវបានទទួលពរព្រោះលោកអប្រាហាំបានស្តាប់តាមសំឡេងរបស់ព្រះអម្ចាស់។