ព្រះអម្ចាស់បានយាងទៅលេងនាងសារ៉ាហើយនាងសំរាលបានកូនប្រុសមួយជូនលោកអប្រាហាំតាមពេលវេលាដែលបានសន្យា។
នៅពេលកុមារអ៊ីសាកបានប្រាំបីថ្ងៃ លោកអប្រាហាំបានធ្វើពិធីកាត់ស្បែកអោយ។
នាងសារ៉ាបាននិយាយថាព្រះជាម្ចាស់បានធ្វើឲ្យនាងសើច។
នាងសារ៉ាបានឃើញកូនប្រុសរបស់នាងហាកាកំពុងសើចចំអកដល់កូននាង។
នាងសារ៉ាបានប្រាប់លោកអប្រាហាំឲ្យដេញនាងហាកានិងកូនប្រុសរបស់នាងចេញពីព្រោះកូនប្រុសរបស់នាងហាកានឹងមិនអាចគ្រងមរត៌ករបស់អ៊ីសាកឡើយ។
លោកអប្រាហាំពិបាកចិត្ដដោយសារតម្រូវការរបស់នាងសារ៉ា។
ព្រះជាម្ចាស់បានបន្ទូលថាលោកអប្រាហាំឲ្យស្តាប់នាងសារ៉ា។
នាងហាកានិងកូនប្រុសរបស់នាងបានចូលទៅក្នុងទីរហោស្ថាន។
ព្រះជាម្ចាស់បានមានបន្ទូលថាព្រះអង្គនឹងធ្វើឲ្យកូនប្រុសរបស់នាងហាកាក្លាយជាប្រជាជាតិដ៏អស្ចារ្យ។
ព្រះជាម្ចាស់បានបើកភ្នែករបស់នាងហាកា ហើយនាងបានឃើញអណ្ដូងទឹកមួយ។
កូនប្រុសរបស់នាងហាកា ហើយបានក្លាយជាអ្នកពូកែបាញ់ធ្នូ ហើយម្ដាយរបស់គាត់បានយកប្រពន្ធអោយគាត់ពីស្រុកអេស៊ីប។
ព្រះបាទអប៊ីម៉ាឡិចចង់ឲ្យលោកអប្រាហាំស្បថថាគាត់នឹងមិនធ្វើខុសនឹងអប៊ីម៉ាឡិចឬកូនៗព្រះអង្គឬកូនចៅព្រះអង្គទេ។ ព្រះបាទអប៊ីម៉ាឡិចបានសុំលោកអប្រាហាំបង្ហាញភាពស្មោះត្រង់ដល់កិច្ចព្រមព្រៀងដូចគ្នាដែលព្រះបាទអប៊ីម៉ាឡិចបានបង្ហាញដល់លោកអប្រាហាំដែរ។
លោកអប្រាហាំបានត្អូញត្អែរប្រាប់ព្រះបាទអប៊ីម៉ាឡិចអំពីអណ្តូងទឹកដែលអ្នកបម្រើរបស់ព្រះបាទអប៊ីម៉ាឡិចបានយកពីគាត់។
លោកអប្រាហាំបានបញ្ជូនកូនចៀមញីប្រាំពីរក្បាលទៅព្រះបាទអប៊ីម៉ាឡិចដើម្បីធ្វើជាសាក្សីថាគាត់បានជីកអណ្តូងដែលមានជម្លោះ។
ព្រះបាទអប៊ីម៉ាឡិចបានត្រឡប់ទៅទឹកដីភីលីស្ទីនវិញ។
លោកអប្រាហាំថ្វាយបង្គំព្រះជាអម្ចាស់ ជាព្រះដ៏នូវអស់កល្បនៅទីនោះ។
លោកអប្រាហាំរស់នៅក្នុងទឹកដីភីលីស្ទីនជាច្រើនឆ្នាំ។