លោកអប្រាហាំបានមានប្រសាសន៍ថា៖ នាងសារ៉ាគឺជាប្អូនស្រីរបស់គាត់។
ព្រះជាម្ចាស់បានយាងមកជួបព្រះបាទអប៊ីម៉ាឡិចនៅក្នុងសុបិន ហើយប្រាប់គាត់ថា គាត់នឹងត្រូវស្លាប់ ដោយព្រោះស្រ្តីដែលគាត់បានយកមក ដ្បិតនាងជាភរិយារបស់គេទេ។
ព្រះបាទអប៊ីម៉ាឡិចបានទូលព្រះជាម្ចាសថាលោកអប្រាហាំបានប្រាប់គាត់ថានាងសារ៉ាជាប្អូនស្រីរបស់គាត់ហើយនាងសារ៉ាបានប្រាប់គាត់ថាលោកអប្រាហាំជាបងប្អូនរបស់គាត់។
ព្រះជាម្ចាស់បានប្រាប់ព្រះបាទអប៊ីម៉ាឡិចឲ្យ នាងសារ៉ាទៅលោកអប្រាហាំវិញ បើមិនដូច្នោះទេព្រះអង្គនិងប្រជាជនទាំងអស់របស់ព្រះអង្គនឹងត្រូវស្លាប់។
អ្នកបម្រើរបស់ស្តេចអប៊ីម៉ាឡិចទាំងអស់មានការភ័យខ្លាចជាខ្លាំង នៅពេលពួកគេបានឮអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់ព្រះអង្គ។
លោកអប្រាហាំបាននិយាយថាគាត់ខ្លាចព្រះបាទអប៊ីម៉ាឡិចនឹងសម្លាប់គាត់ដោយសារនាងសារ៉ា។
នាងសារ៉ាជាកូនស្រីរបស់ឪពុកលោកអប្រាហាំប៉ុន្តែមិនមែនជាកូនស្រីម្តាយរបស់ទូលបង្គំទេ។
ព្រះបាទអប៊ីម៉ាឡិចបានយកចៀម និងគោ ព្រមទាំងអ្នកបម្រើប្រុសស្រីជាច្រើន ហើយប្រគល់ពួកគេឲ្យទៅលោកអប្រាហាំ។
ព្រះបាទអប៊ីម៉ាឡិចបានប្រាប់នាងសារ៉ាថាព្រះអង្គបានប្រគល់ដល់បងប្រុសដែលជាស្វាមីរបស់នាងប្រាក់ចំនួនមួយពាន់តម្លឹងដើម្បីលាក់បាំងនូវរាល់កំហុសដែលបានធ្វើចំពោះនាងសារ៉ានិងចំពោះមុខមនុស្សទាំងអស់។
ព្រះជាម្ចាស់បានប្រោសព្រះបាទអប៊ីម៉ាឡិច មហេសីរបស់ព្រះអង្គ និងអ្នកបម្រើប្រុសស្រី ដើម្បីឲ្យពួកគេបានបង្កើតកូនចៅបាន។