Genesis 18

Genesis 18:1

ពេលលោកអប្រាហាំកំពុងអង្គុយនៅច្រកទ្វារត្រសាលរបស់គាត់ តើគាត់បានឃើញអ្វីនៅពេលគាត់ក្រឡេកមើលទៅ?

លោកអប្រាហាំបានឃើញបុរសបីនាក់ឈរនៅក្បែរលោក។

Genesis 18:3

តើលោកអប្រាហាំបានផ្តល់អ្វីដល់បុរសទាំងនេះ?

លោកអប្រាហាំបានយកទឹកមកលាងឲ្យបុរស និងអាហារខ្លះមកបរិភោគ។

Genesis 18:9

តើនាងសារ៉ានៅឯណានៅពេលភ្ញៀវបានទាយទំនាយឲ្យ?

នាងសារ៉ាស្ថិតនៅក្នុងត្រសាល។

តើភ្ញៀវម្នាក់បានទាយអំពីនាងសារ៉ាយ៉ាងណា?

អ្នកទាយទំនាយម្នាក់បាននិយាយថាពេលគាត់ត្រឡប់មកវិញនាងសារ៉ានឹងមានកូនប្រុសមួយ។

Genesis 18:11

តើនាងសារ៉ាឆ្លើយតបយ៉ាងណាចំពោះការទស្សន៍ទាយរបស់ភ្ញៀវ?

នាងសារ៉ាបានសើចចំពោះខ្លួនឯងនៅពេលដែលនាងបានឮការទស្សន៍ទាយរបស់ភ្ញៀវ។

Genesis 18:13

តើព្រះអម្ចាស់ដែលជាភ្ញៀវបាននិយាយអ្វីខ្លះអំពីការឆ្លើយតបរបស់នាងសារ៉ា?

ព្រះអម្ចាស់សួរថាហេតុអ្វីបានជានាងសារ៉ាសើចហើយនិយាយថា៖ «តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះអម្ចាស់ទេ?»។

Genesis 18:16

នៅពេលដែលបុរសទាំងនោះចាកចេញពីផ្ទះរបស់លោកអប្រាហាំតើពួកគេទៅណា?

បុរសទាំងនោះបានចាកចេញពីផ្ទះរបស់លោកអប្រាហាំហើយធ្វើដំណើរឆ្ពោះទៅក្រុងសូដុម។

តើព្រះអម្ចាស់បានសួរសំណួរអ្វីនៅពេលពួកគេដើរ?

ព្រះអម្ចាស់មានបន្ទូលថា៖ «តើគួរឲ្យយើងលាក់ជាមួយលោកពីអ្វីដែលខ្ញុំនឹងធ្វើដែរឬទេ»?

តើព្រះអម្ចាស់មានព្រះបន្ទូលអ្វីទៅលោកអប្រាហាំត្រូវធ្វើអ្វីដើម្បីអោយព្រះអម្ចាស់អាចបំពេញតាមការសន្យាដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ?

ព្រះអម្ចាស់មានបន្ទូលថា៖ ព្រះអម្ចាស់មានព្រះបន្ទូលថាលោកអប្រាហាំត្រូវណែនាំកូនចៅនិងក្រុមគ្រួសាររបស់លោកអោយប្រព្រឹត្ដអំពើសុចរិតនិងយុត្ដិធម៌។

Genesis 18:20

ហេតុអ្វីបានជាបុរសនោះធ្វើដំណើរឆ្ពោះទៅក្រុងសូដុម?

បុរសទាំងនោះធ្វើដំណើរឆ្ពោះទៅក្រុងសូដុមព្រោះសម្រែកប្រឆាំងនឹងក្រុងសូដុមនិងកូម៉ូរ៉ាខ្លាំងពេកហើយពួកគេចង់មើលថាតើទីក្រុងទាំងនោះអាក្រក់ដូចការស្រែកដែលបានលើកឡើង។

Genesis 18:22

ពេលអប្រាហាំឈរនៅជាមួយនឹងព្រះអម្ចាស់ តើគាត់បានសួរសំណួរអ្វីដល់ព្រះអម្ចាស់?

លោកអប្រាហាំបានទូលសួរថា៖ «តើព្រះអង្គបំផ្លាញមនុស្សសុចរិត ជាមួយនឹងមនុស្សទុច្ចរិតមែនឬ»?

Genesis 18:24

តើព្រះអម្ចាស់មានព្រះបន្ទូលថាព្រះអង្គនឹងធ្វើអ្វីប្រសិនបើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងទីក្រុង?

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងទុកកន្លែងទាំងមូលសំរាប់ជាប្រយោជន៍ដល់គេ។

Genesis 18:27

តើព្រះអម្ចាស់មានព្រះបន្ទូលថាព្រះអង្គនឹងធ្វើអ្វីប្រសិនបើមានមនុស្សសុចរិតសែសិបប្រាំនាក់នៅក្នុងទីក្រុង?

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងទុកកន្លែងទាំងមូលសំរាប់ជាប្រយោជន៍ដល់គេ។

Genesis 18:29

តើព្រះអម្ចាស់មានព្រះបន្ទូលថាព្រះអង្គនឹងធ្វើអ្វីប្រសិនបើមានមនុស្សសុចរិតសែសិបនាក់នៅក្នុងក្រុង?

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងទុកកន្លែងទាំងមូលសំរាប់ជាប្រយោជន៍ដល់គេ។

តើព្រះអម្ចាស់មានបន្ទូលថាគាត់នឹងធ្វើអ្វីប្រសិនបើមានមនុស្សសុចរិតសាមសិបនាក់នៅក្នុងទីក្រុង?

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងទុកកន្លែងទាំងមូលសំរាប់ជាប្រយោជន៍ដល់គេ។

តើព្រះអម្ចាស់មានព្រះបន្ទូលថាព្រះអង្គនឹងធ្វើអ្វីប្រសិនបើមានមនុស្សសុចរិតម្ភៃនាក់នៅក្នុងក្រុង?

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងទុកកន្លែងទាំងមូលសំរាប់ជាប្រយោជន៍ដល់គេ។

Genesis 18:32

តើព្រះអម្ចាស់មានព្រះបន្ទូលថាព្រះអង្គនឹងធ្វើអ្វីប្រសិនបើមានមនុស្សសុចរិតដប់នាក់នៅក្នុងទីក្រុង?

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងទុកកន្លែងទាំងមូលសំរាប់ជាប្រយោជន៍ដល់គេ។