Genesis 15

Genesis 15:1

ពេលដែលព្រះអម្ចាស់លេចមកជួបលោកអាប់រ៉ាម តើព្រះអម្ចាស់បានលើកទឹកចិត្តអ្វីដល់លោកអាប់រ៉ាម?

ព្រះអម្ចាស់បានប្រាប់លោកអាប់រ៉ាមកុំឲ្យ ខ្លាចហើយព្រះអង្គជាខែល និងជារង្វាន់ដ៏ធំរបស់អ្នក។

តើលោកអាប់រ៉ាមព្រួយបារម្​​ភអំពីរឿងអ្វី?

លោកអាប់រ៉ាមព្រួយបារម្​​ភពីព្រោះគាត់នៅតែគ្នានកូន ហើយអ្នកបម្រើរបស់គាត់គឺជាអ្នកស្នងកេរ‌មត៌ករបស់គាត់។

Genesis 15:4

តើព្រះអម្ចាស់បានមានបន្ទូលថានរណាជាអ្នកស្នងកេរមត៌ករបស់លោកអាប់រ៉ាម?

ព្រះអម្ចាស់មានព្រះបន្ទូលថាអ្នកដែលកើតចេញពីរូបកាយរបស់លោកអាប់រ៉ាមនឹងត្រូវស្នងកេរមត៌ករបស់គាត់។

តើព្រះអម្ចាស់មានបន្ទូលថាលោកអាប់រ៉ាមនឹងមានកូនចៅប៉ុន្មាននាក់?

ព្រះអម្ចាស់មានព្រះបន្ទូលថាលោកអាប់រ៉ាមនឹងមានកូនចៅជាច្រើនដូចផ្កាយ។

Genesis 15:6

តើលោកអាប់រ៉ាមបានឆ្លើយតបយ៉ាងណាចំពោះសេចក្តីសន្យារបស់ព្រះអម្ចាស់ហើយ តើព្រះអម្ចាស់បានធ្វើអ្វី?

លោកអាប់រ៉ាមជឿលើព្រះអម្ចាស់ហើយព្រះអម្ចាស់បានរាប់លោកអាប់រ៉ាមថាជាអ្នកសុចរិត។

តើលោកអាប់រ៉ាមបានសួរសំណួរអ្វីខ្លះដល់ព្រះអម្ចាស់អំពីទឹកដីនេះ?

លោកអាប់រ៉ាមបានទូលសួរព្រះអម្ចាស់ថា «តើខ្ញុំអាចដឹងថាខ្ញុំនឹងទទួលកេរមត៌កនេះដោយរបៀបណា»?

Genesis 15:9

តើលោកអាប់រ៉ាមបានធ្វើអ្វីខ្លះជាមួយសត្វដែលគាត់ឲ្យគេយកមក?

លោកអាប់រ៉ាមបានកាត់ពួកវាជាពីរ និងយកមកពាក់កណ្តាលមកដាក់ផ្ទុយគ្នា។

Genesis 15:12

តើមានអ្វីកើតឡើងចំពោះលោកអាប់រ៉ាមនៅពេលដែលថ្ងៃជិតលិច?

នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមងងុយគេងជាខ្លាំង មានភាពងងឹត និងគួរឲ្យភ័យខ្លាចជាខ្លាំងចំពោះគាត់។

Genesis 15:14

តើព្រះអម្ចាស់មានបន្ទូលនឹងមានអ្វីឡើងចំពោះប្រជាជាតិដែលជាកូនចៅរបស់លោកអាប់រ៉ាមជាទាសករ?

ព្រះអម្ចាស់មានបន្ទូលថា៖ ព្រះអង្គនឹងជំនុំជម្រេះប្រជាជាតិ។

តើព្រះអម្ចាស់មានបន្ទូលថាជីវិតរបស់លោកអាប់រ៉ាមនឹងត្រូវបញ្ចប់យ៉ាងដូចម្តេច?

ព្រះអម្ចាស់មានបន្ទូលថា៖ លោកអាប់រ៉ាមនឹងត្រូវស្លាប់ដោយសុខសាន្ដក្នុងវ័យជរា។

តើអ្វីនឹងដល់កម្រិតរបស់វាមុនកូនចៅលោកអាប់រ៉ាមវិលត្រឡប់មកទឹកដីសន្យាជាមួយពួកគេវិញ?

អំពើបាបរបស់ជនជាតិអាម៉ូរីនឹងឈានដល់កម្រិតមុនពេលកូនចៅរបស់លោកអាប់រ៉ាមត្រឡប់មកវិញ។

Genesis 15:17

តើមានអ្វីកើតឡើងក្នុងចំណោមដុំសាច់នៃសត្វដែលលោកអាប់រ៉ាមបានរៀបចំនៅយប់នោះ?

មានឆ្នាំងភ្លើងហុយផ្សែង ហើយនិងអណ្តាតភ្លើងឆេះនៅចន្លោះដុំសាច់ទាំងនោះ។

នៅថ្ងៃនោះ តើព្រះអម្ចាស់បានធ្វើកិច្ចព្រមព្រៀងអ្វីជាមួយលោកអាប់រ៉ាម?

ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាមថាព្រះអង្គនឹងប្រគល់ទឹកដីនេះអោយកូនចៅរបស់លោកអាប់រ៉ាម។