ជំពូក ១៨

1 នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទហូស៊ា ជា​កូន​របស់​លោក​អេឡា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាស ចាបផ្តើម​សោយ​រាជ្យ​លើ​ស្រុក​យូដា។ 2 ស្តេចមានអាយុម្ភៃប្រាំឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងគ្រងរាជ្យ ស្តេចសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡិម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អប៊ី‌យ៉ា ជា​កូន​របស់​លោក​សាការី។ 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ គឺធ្វើតាមគំរូរបស់ព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់ ដែលស្តេចបានធ្វើ។ 4 ស្តេចបានកម្ទេចទីទួលខ្ពស់ៗ បំផ្លាញសសរ ហើយបានបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា។ ស្តេចក៏បានកម្ទេចសត្វពស់លង្ហិន ដែលលោកម៉ូសេបានធ្វើដែរ ព្រោះនៅពេលនោះប្រជាជនអ៊ីស្រាអែលបានដុតគ្រឿងក្រអូបទៅពស់នោះ ​ហៅ​រូប​នោះ​ថា ​«នេហ៊ូស‌ថាន់»។ 5 ព្រះ‌បាទ​ហេ‌សេគា​បានទុកចិត្ត​លើ​ព្រះ‌អម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដូច្នេះក្រោយពីទ្រង់មកគ្មានអ្នកណាដូចព្រះអង្គឡើយនៅក្នុងចំណោមស្តេចស្រុកយូដា ហើយស្តេចដែលនៅមុនព្រះអង្គក៏មិនមានអ្នកណាដូចទ្រង់ដែរ។ 6 ព្រោះព្រះអង្គជំពាក់ចិត្តនឹងព្រះអម្ចាស់។ ស្តេចមិនឈប់ដើរតាមព្រះអង្គទេ ប៉ុន្តែ ស្តេចនៅតែបន្តរក្សាបទបញ្ជារបស់ព្រះអង្គជានិច្ច គឺបទបញ្ជាដែលលោកម៉ូសេបានបង្គាប់ដល់លោកម៉ូសេ។ 7 ដូច្នេះ ព្រះអម្ចាស់គង់នៅជាមួយព្រះ‌បាទ​ហេ‌សេគា ហើយកន្លែងណាដែលស្តេចយាងទៅគឺមានភាពចម្រុងចម្រើន។ ស្តេចបានបះបោរប្រឆាំងនឹងស្តេចស្រុកអាសសេុីរ ហើយមិនបានបម្រើស្តេចនោះឡើយ។ 8 ស្តេចបានវាយប្រហារពួកភីលីស្ទីនទៅដល់កាសា និងព្រំប្រទល់ជុំវិញ ចាប់ពីក្រុងមានកំពែង ទៅដល់ក្រុងដែលមានកំពែងរឹងមាំ។ 9 នៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះ‌បាទ​ហេ‌សេគា ដែលជាឆ្នាំទីប្រាំពីរនៃរាជ្យរបស់ព្រះបាទហូស៊ាជា​បុត្រ​របស់​លោក​អេឡា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​សាល‌ម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាសសេុីរ បាន​ឡើង​មក​ច្បាំង និង​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។ 10 នៅចុងឆ្នាំទីបីពួកគេយកបានក្រុងនោះ នៅក្នុងឆ្នាំទីប្រាំមួយនៃរាជ្យរបស់ព្រះបាទហេសេគា ដែលជាឆ្នាំទីប្រាំបួននៃរាជ្យរបស់ព្រះបាទហូស៊ាស្តេចស្រុកអ៊ីស្រាអែល គេបានដណ្តើមយកក្រុងសាម៉ារីបានដោយរបៀបនេះឯង។ 11 ដូច្នេះ ស្តេចស្រុកអាសសេុីរបានកៀរប្រជាជនអ៊ីស្រាអែលទៅស្រុកអាសសេុីរ ហើយបានដាក់ពួកគេនៅ​ក្រុង​ហាឡា នៅទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី។ 12 ស្តេចបានធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលមិនបានស្តាប់តាមព្រះសូសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ប៉ុន្តែពួកគេបានបោះបង់ចោលសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺគ្រប់អ្វីៗដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។ ពួកគេបដិសេធមិនព្រមស្តាប់ ឬធ្វើតាមឡើយ។ 13 បន្ទាប់មក នៅក្នុងឆ្នាំទីដប់បួននៃរាជ្យរបស់ព្រះបាទហេសេគា ព្រះ‌ចៅ​សាន‌ហេរីប ជា​ស្ដេច​ស្រុក​អាសសេុីរ ​វាយប្រហារក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា ហើយដណ្តើមបានក្រុងទាំងនោះ។ 14 ដូច្នេះ ព្រះបាទហេសេគាស្តេចស្រុកយូដាបានផ្ញើពាក្យទៅស្តេចស្រុកអាសសេុីរ គឺព្រះបាទឡាគីសថា៖ «ទូលបង្គំបានប្រឆាំងជាមួយព្រះករុណា។ សូមដកទ័ពពីទូលបង្គំទៅ។ អ្វីៗដែលព្រះករុណាដាក់លើទូលបង្គំ ទូលបង្គំទទួលទាំងអស់»។ ស្តេចស្រុកអាសសេុីរតម្រូវស្តេចហេសេគាជាស្តេចស្រុកយូដាបង់ប្រាក់បីរយដួង និងមាសសាមសិបដួង។ 15 ដូច្នេះ ព្រះបាទហេសេគាថ្វាយស្តេចនូវប្រាក់ទាំងអស់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងរបស់រាជវាំង។ 16 បន្ទាប់មក ព្រះបាទហេសេគាគាស់មាសពីទ្វារព្រះវិហារបស់ព្រះអម្ចាស់ និងមាសដែលបានពាសលើសសរ ស្តេចបានប្រគល់មាសទាំងនោះដល់ស្តេចស្រុកអាសសេុីរ។ 17 ប៉ុន្តែ ស្តេចស្រុកអាសសេុីរបានចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​រាជ‌បម្រើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ដើម្បីទៅជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម។ ពួកគេធ្វើដំណើរតាមផ្លូវ ហើយមកដល់ខាងក្រៅក្រុងយេរូសាឡឹម។ ពួកគេបានមកដល់ព្រែកជីកនៃអាងខាងលើ នៅលើផ្លូវធំក្បែរចំការរបស់អ្នកជ្រលក់ពណ៌ ហើយឈរនៅក្បែរនោះ។ 18 នៅពេលដែលពួកគេស្រែកហៅព្រះបាទហេសេគាលោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។ 19 ដូច្នេះ មេបញ្ជាការបាននិយាយទៅពួកគេឲ្យទៅប្រាប់ព្រះបាទហេសេគាពីអ្វីដែលស្តេចស្រុកអាសសេុីរថា៖ «តើអ្វីទៅជាប្រភពនៃទំនុកចិត្តរបស់អ្នក? 20 អ្នកនិយាយតែពាក្យឥតបានការ និយាយថាមានជំនួយ និងកម្លាំងសម្រាប់សង្គ្រាម។ ឥឡូវនេះ តើអ្នកទុកចិត្តអ្នកណា?​ តើអ្នកណាលើកទឹកចិត្តឲ្យអ្នកបះបោរប្រឆាំងនឹងយើង? 21 មើលអ្នកទុកចិត្តលើឈើច្រត់ធ្វើពីដើមត្រែងក្រហមនៅស្រុកអេស៊ីប ប៉ុន្តែ បើមនុស្សច្រត់លើវា វានឹងមុតដៃ ហើយវានឹងទម្លុះដៃ។ អ្នកណាដែលទុកចិត្តលើស្តេចស្រុកអេស៊ីបគឺរបៀបនេះឯង។ 22 ប៉ុន្តែ បើអ្នកនិយាយមកយើងថា៖ «យើងទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់យើង បើមិនមែនព្រះអង្គទេដែលព្រះបាទហេសេគាបានបំផ្លាញទីទួលខ្ពស់ៗ និងអាសនារបស់ព្រះអង្គ ហើយបាននិយាយទៅកាន់យូដា និងយេរូសាឡឹមថា៖​ «អ្នកត្រូវតែថ្វាយបង្គំនៅមុខអាសនានៅក្រុងយេរូសាឡឹមនេះ»? 23 ដូច្នេះ យើងចង់ឲ្យសំណើមួយដល់អ្នកពីស្តេចអាសសេុីរជាចៅហ្វាយរបស់យើង។ យើងនឹងផ្តល់សេះពីរពាន់ក្បាល់ដល់អ្នក បើអ្នកអាចរកអ្នកជិះលើសេះទាំងនោះបាន។ 24 តើអ្នកអាចយកឈ្នះមេបញ្ជាការដ៏ខ្សោយបំផុតរបស់ចៅហ្វាយយើងបានទេ? អ្នកបានទុកចិត្តលើរទេះចំបាំង និងទ័ពសេះរបស់ស្រុកអេស៊ីបឬ! 25 តើយើងមិនបានធ្វើដំណើរឡើងមកទីនេះដោយគ្មានព្រះអម្ចាស់ ដើម្បីវាយប្រឆាំងនឹងកន្លែងនេះ ហើយបំផ្លាញចោលទេឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា៖​ «ចូរវាយប្រហារទឹកដីនេះ ហើយបំផ្លាញចោលទៅ»។ 26 បន្ទាប់មក លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាសសេុីរថា៖ «សូមនិយាយមកកាន់អ្នកបម្រើរបស់លោកជាភាសាអារ៉ាមវិញ ព្រោះយើងយល់ភាសានេះ។ សូមកុំនិយាយមកយើងជាភាសាយូដាឲ្យប្រជាជនដែលនៅខាងក្នុងជញ្ជាំងក្រុងឮធ្វើអ្វី»។ 27 ប៉ុន្តែលោកមេទ័ពបានមានប្រសាសន៍ទៅពួកគេថា៖ «តើចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនខ្ញុំមកជួបចៅហ្វាយរបស់អ្នក ដើម្បីនិយាយពាក្យទាំងនេះទេឬអី? តើទ្រង់មិនបានបញ្ជូនខ្ញុំមកកាន់អ្នកដែលអង្គុយលើជញ្ជាំង គឺអស់អ្នកដែលស៊ីលាមករបស់ពួកគេ និងផឹកទឹកនោមរបស់គេជាមួយអ្នកទេឬអី?»។​ 28 បន្ទាប់មក លោកមេទ័ពបានឈរ ហើយបានស្រែកយ៉ាងឮៗជាភាសាហេព្រើរថា៖ «សូមស្តាប់ពាក្យរបស់ស្តេចដ៏អស្ចារ្យ គឺស្តេចស្រុកអាសសេុីរ។ 29 ស្តេចមានរាជឱង្ការថា៖ «កុំឲ្យព្រះបាទហេសេគាលបោកប្រាស់អ្នករាល់គ្នាឡើយ ព្រោះស្តេចនេះមិនអាចសង្គ្រោះអ្នកពីអំណាចរបស់យើងឡើយ។ 30 កុំបណ្តាលឲ្យព្រះបាទហេសេគាលធ្វើឲ្យអ្នកទុកចិត្តលើព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ពិតជាសង្គ្រោះយើង ហើយក្រុងនេះនឹងមិនធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចអាសសេុីរនោះឡើយ»។ 31 កុំឲ្យស្តាប់ហេសេគា ព្រោះស្តេចស្រុកអាសសេុីរទូលថា៖ «ចូរធ្វើកិច្ចសន្យាសន្តិភាពជាមួយយើង ហើយចេញមករកយើង។ បន្ទាប់មក អ្នករាល់គ្នាបរិភោគពីដើមទំពាំងបាយជូររបស់ខ្លួន និងពីដើមឧទុម្ពរបស់ខ្លួន និងផឹកទឹកពីអណ្តូងរបស់ខ្លួនដែរ។ 32 អ្នកនឹងធ្វើការនេះរហូតដល់ពេលដែលយើងមកយកអ្នកទៅទឹកដីដូចទឹកដីរបស់អ្នករាល់គ្នា គឺទឹកដីសម្បូរគ្រាប់ធញ្ញជាតិ និងស្រាថ្មី ជាទឹកដីនៃនំប័ុង និងចំការទំពាំងបាយជូរ ជាទឹកដីនៃដើមអូលីវ និងទឹកឃ្មុំ ដូច្នេះ អ្នកនឹងមានជីវិត មិនស្លាប់ឡើយ»។ កុំឲ្យស្តាប់ហេសេគានៅពេលដែលគេព្យាយាមបញ្ចុះបញ្ចូលអ្នកថា៖ «ព្រះអម្ចាស់នឹងសង្គ្រោះយើង»។ 33 តើមានព្រះរបស់អ្នកណាម្នាក់សង្គ្រោះពួកគេចេញពីកណ្តាប់ដៃរបស់ស្តេចស្រុកអាសសេុីរទេ? 34 តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត និង​ក្រុង​អើផាឌ នៅឯណា? តើ​ព្រះ​របស់​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា នៅឯណា? តើព្រះទាំងនោះបានសង្គ្រោះស្រុកសាម៉ារីចេញពីដៃរបស់យើងឬទេ? 35 ក្នុងចំណោមព្រះទាំងអស់នៃទឹកដីនេះ តើមានព្រះណាមួយ ដែលបានសង្គ្រោះទឹកដីរបស់ខ្លួនពីអំណាចរបស់យើង? តើព្រះអម្ចាស់អាចសង្គ្រោះយេរូសាឡឹមពីអំណាចរបស់យើងដូចម្តេច?»។ 36 ប៉ុន្តែ ប្រជាជននៅតែបន្តស្ងៀមស្ងាត់ ហើយមិនឆ្លើយតបអ្វីទាំងអស់ ព្រោះស្តេចបានបង្គាប់ថា៖ «កុំឲ្យឆ្លើយទៅគេឡើយ»។ 37 បន្ទាប់មក លោក​អេលា‌គីម​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង លោក​សិប‌ណា​ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច នាំ​គ្នា​វិល​មក​ព្រះ‌បាទ​ហេ‌សេគា​វិញទាំងហែកសំលៀកបំពាក់របស់ខ្លួន ហើយរាយការណ៍ទៅស្តេចគ្រប់ពាក្យរបស់មេទ័ពនោះ។