ជំពូក ១
1
ព្រះបាទសាឡូម៉ូន ជាបុត្រព្រះបាទដាវីឌកាន់តែមានកម្លាំងរឹងមាំឡើងក្នុងរាជ្យរបស់ទ្រង់ ហើយព្រះអម្ចាស់បានចម្រើនឲ្យព្រះករុណាកាន់តែមានអំណាចខ្លាំងឡើង។
2
ព្រះបាទសាឡូម៉ូនមានរាជឱង្ការទៅប្រជាជនអ៊ីស្រាអែលទាំងមូលចំពោះមេបញ្ជាការលើពាន់នាក់ មេកងលើរយនាក់ចៅហ្វាយចៅក្រម និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែលដែលជាប្រមុខនៃក្រុមគ្រួសារឪពុកគេ។
3
ព្រះបាទសាឡូម៉ូននិងក្រុមជំនុំទាំងមូលនាំគ្នាទៅកាន់កន្លែងសក្ការៈតាមទួលខ្ពស់នៅគីបៀន ដ្បិតមានត្រសាលប្រជុំរបស់ព្រះជាម្ចាស់ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គបានធ្វើនៅទីរហោស្ថាន នៅទីនោះ។
4
ប៉ុន្តែព្រះបាទដាវីឌបាននាំយកហឹបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីមដល់កន្លែងដែលទ្រង់បានត្រៀមទុក ព្រោះទ្រង់បានបោះត្រសាលនៅក្រុងយេរូសាឡិម។
5
អាសនៈលង្ហិនធ្វើដោយលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរស្ថិតនៅទីព្រះពន្លារបស់ព្រះអម្ចាស់។ ព្រះបាទសាឡូម៉ូន និងក្រុមជំនុំទាំងមូលបានទៅដល់ទីនោះ។
6
ព្រះបាទសាឡូម៉ូនឡើងទៅលើអាសនៈលង្ហិន នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដែលនៅត្រង់ត្រសាលប្រជុំ ហើយបានថ្វាយដង្វាយដុតទាំងមូលមួយពាន់នៅលើនោះ។
7
ព្រះជាម្ចាស់បានយាងមកជួបព្រះបាទសាឡូម៉ូននៅយប់នោះ ហើយមានបន្ទូលទៅទ្រង់ថា៖ «ចូរសុំចុះ! តើទ្រង់ចង់ឲ្យយើងប្រទានអ្វីឲ្យទ្រង់?»។
8
ព្រះបាទសាឡូមូ៉នបានទូលទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គបានសម្តែងព្រះហប្ញទ័យស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ហើយព្រះអង្គបានប្រទានឲ្យទូលបង្គំឡើងគ្រងរាជ្យជំនួសស្តេចផង។
9
បពិត្រព្រះអម្ចាស់ដ៏ជាព្រះជាអម្ចាស់ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំចុះ ដ្បិត ព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនជាច្រើនដូចធូលីដី។
10
សូមប្រទានប្រាជ្ញា និងចំណេះដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំដឹកនាំប្រជាជននេះ ដ្បិត តើនរណាអាចវិនិច្ឆ័យប្រជាជនរបស់ទ្រង់បាន? តើអ្នកណាអាចរាប់ក្រុមមនុស្សដែលមានចំនួនយ៉ាងច្រើននេះបាន?»។
11
ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ការនេះស្ថិតនៅក្នុងដួងចិត្តរបស់ទ្រង់ ហើយទ្រង់មិនបានស្នើសុំទ្រព្យសម្បត្តិទ្រព្យ ឬកិត្តិយស ឬជីវិតអ្នកដែលស្អប់ទ្រង់ និងជីវិតដ៏វែងសម្រាប់ខ្លួនទ្រង់ទេ តែទ្រង់បានសុំប្រាជ្ញា និងចំណេះដឹងដល់ខ្លួនទ្រង់ផ្ទាល់ ដើម្បីឲ្យទ្រង់អាចគ្រប់គ្រងលើប្រជារាស្ត្ររបស់យើងដែលយើងបានតែងតាំងទ្រង់ឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងប្រទានឲ្យទ្រង់!។
12
ឥឡូវនេះ យើងនឹងផ្តល់ឲ្យយអ្នកនូវប្រាជ្ញា និងចំណេះដឹង យើងក៏ប្រទានឲ្យទ្រង់មានទ្រព្យសម្បតិ្តយ៉ាងច្រើន ព្រមទាំងកិត្តិយស ដែលទោះបើមុនទ្រង់និងក្រោយទ្រង់មិនដែលមានស្តេចណាដូចជាទ្រង់ឡើយ។
13
ស្តេចសាឡូម៉ូនយាងពីកន្លែងសក្ការៈតាមទួលខ្ពស់នៅគីបៀនគឺពីមុខត្រសាលប្រជុំ ត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយស្តេចសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
14
ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង និងពលទ័ពសេះមកមានរទេះសេះចំនួន ១,៤០០ គ្រឿង និងពលសេះចំនួនមួយម៉ឺនពីរពាន់នាក់ដែលស្តេចដាក់នៅក្នុងទីក្រុងជាមួយរទេះចម្បាំង និងនៅជាមួយស្តេចនៅក្រុងយេរូសាឡិម។
15
ស្តេចបានធ្វើឲ្យមានមាសប្រាក់នៅក្រុងយេរូសាឡិមសម្បូរដូចដុំថ្ម ហើយធ្វើឲ្យឈើតាត្រៅសម្បូរដូចដើមកកោះដែលមាននៅតាមតំបន់ទំនាប។
16
ពួកឈ្មួញរបស់ស្តេចបានទិញសេះពីស្រុកអេស៊ីប និងស្រុកគូសសម្រាប់ព្រះបាទសាឡូម៉ូន។
17
ពួកគេនាំរទេះចម្បាំងមកពីស្រុកអេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃ ១៥០ ស្លឹង។ ពួកគេក៏បានលក់ចេញទៅឲ្យស្តេចនៃជនជាតិហេតនិងជនជាតិស៊ីរី។