ជំពូក ២
1
នៅថ្ងៃដែលស្តេចដាវីឌបានសោយទិវង្គតជិតមកដល់ ស្តេចបានបញ្ជាដល់ព្រះបាទសាឡូម៉ូនជាបុត្រារបស់ព្រះអង្គថា៖
2
«បិតានឹងចាកចេញពីផែនដីនេះទៅ។ ចូរមានកម្លាំង ហើយត្រូវបង្ហាញថាខ្លួនបុត្រជាមនុស្សប្រុស។
3
ត្រូវរក្សាបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រ ដើរតាមផ្លូវរបស់ព្រះអង្គ ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងការសម្រេចព្រះទ័យ និងសម្ពន្ធមេត្រីរបស់ព្រះអង្គ ចូរប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តតាមអ្វីដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដូច្នេះ បុត្រនឹងចម្រុងចម្រើនក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទាំងផ្លូវដែលបុត្រទៅ
4
ដូច្នេះ ព្រះអម្ចាស់នឹងបំពេញព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលជាមួយនឹងបិតាថា៖ «បើបុត្រអ្នកប្រុងប្រយ័ត្ននឹងផ្លូវដែលគេដើរ គឺដើរតាមយើងដោយស្មោះត្រង់ ដោយអស់ពីចិត្ត និងពីព្រលឹងរបស់ពួកគេ នោះពូជពង្សរបស់អ្នកនឹងបានសោយរាជ្យលើបល្ល័ង្កនៅស្រុកអ៊ីស្រាអែលរហូតតទៅ។
5
បុត្រក៏បានដឹងនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់លោកសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា និងអ្វីដែលគាត់បានប្រព្រឹត្តចំពោះមេទ័ពពីរនាក់របស់អ៊ីស្រាអែលដែរ គឺចំពោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើរ គឺគាត់បានសម្លាប់អ្នកទាំងពីរ។ គាត់បានបង្ហូរឈាមនៃសង្គ្រាមនៅពេលមានសន្តិភាព ហើយបានដាក់ឈាមនៃសង្គ្រាមនៅលើខ្សែក្រវាត់ជំុវិញចង្កេះរបស់គាត់ នឹងដាក់លើស្បែកជើង ដែលនៅនឹងជើងរបស់គាត់។
6
សូមប្រព្រឹត្តជាមួយលោកយ៉ូអាប់ដោយប្រាជ្ញាដែលបុត្របានរៀន តែកុំបណ្តោយឲ្យគាត់ចូលទៅក្នុងផ្នូរដោយសុខសាន្តឡើយ។
7
ទោះជាយ៉ាងណាក៏ដោយ សូមសម្តែងសេចក្តីមេត្តាដល់កូនប្រុសៗរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយសូមឲ្យពួកគេបរិភោគរួមតុជាមួយជាមួយបុត្រផង ព្រោះពួកគេបានមកជួយបិតានៅពេលដែលបិតារត់គេចពីអាប់សាឡុមជាព្រះរាមរបស់បុត្រ។
8
មើល លោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីននៅក្នុងចំណោមបុត្រ គេជាអ្នកដាក់បណ្ដាសាបិតាដោយកម្រោល គឺបានដាក់បណ្តាសាបិតានៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ លោកស៊ីម៉ៃបានមកជួបបិតានៅទន្លេយ័រដាន់ ហើយបិតាបានស្បថដោយនូវព្រះនាមព្រះអម្ចាស់ថា៖ «យើងនឹងសម្លាប់អ្នកដោយដាវ»។
9
ឥឡូវនេះ កុំបណ្តោយឲ្យគាត់រួចខ្លួនពីការដាក់ទោសឡើយ។ បុត្រជាមនុស្សមានប្រាជ្ញា ហើយបុត្រប្រាកដជាដឹងថាត្រូវប្រព្រឹត្តជាមួយពួកគេយ៉ាងដូចម្តេច។ បុត្រនឹងឲ្យសក់ប្រផះរបស់គាត់ធ្លាក់ចុះទៅក្នុងផ្នូរជាមួយឈាមមិនខាន»។
10
បន្ទាប់មក ដាវីឌក៏បានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយសពរបស់ស្តេចគេកប់នៅក្នុងក្រុងរបស់ស្តេចដាវីឌ។
11
ស្តេចដាវីឌគ្រងរាជលើទឹកដីអ៊ីស្រាអែលបានសែសិបឆ្នាំ។ ទ្រង់បានសោយរាជ្យនៅហេប្រូនបានប្រាំពីរឆ្នាំ និងសាបសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
12
បន្ទាប់មកស្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករបស់ដាវីឌជាបិតាទ្រង់ ហើយការគ្រប់គ្រង់របស់ទ្រង់គឺរឹងមាំខ្លាំងណាស់។
13
បន្ទាប់មក សម្តេចអដូនីយ៉ា ជាបុត្ររបស់ព្រះនាងហាគីត បានចូលមកគាល់នាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ ព្រះនាងនិយាយថា៖ «តើអ្នកមកដោយសន្តិភាពឬ»? សម្តេចបានទូលថា៖ «ទូលបង្គំមកដោយសន្តិភាពទេ»។
14
បន្ទាប់មក សម្តេចបានទូលថា៖ «ទូលបង្គំមានរឿងមួយចង់ទូលដល់ព្រះនាង»។ ព្រះនាងបាតសេបាក៏មានប្រាប់ថា៖ «ចូរនិយាយមកចុះ»។
15
សម្តេចអដូនីយ៉ាក៏បានទូលថា៖ «ព្រះនាងជ្រាបហើយថា រាជាណាចក្រនេះធ្លាប់ជារបស់ទូលបង្គំ ហើយជនជាតិអ៊ីស្រាអែលទាំងអស់រំពឹងថាខ្ញុំនឹងក្លាយជាស្តេច។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ អំណាចបានប្រគល់ដល់ព្រះរាមរបស់ទូលបង្គំ ដោយសារការនេះមកពីព្រះអម្ចាស់។
16
ឥឡូវនេះ ទូលបង្គំមានសំណើរមួយពីអ្នក ហើយសូមកុំងាកឆ្ងាយពីមុខទូលបង្គំឡើយ»។ ព្រះនាងបាតសេបាប្រាប់ទៅសម្តេចថា៖ «ចូរមានរាជឱង្ការមកចុះ»។
17
សម្តេចបានទូលថា៖ «សូមជួយទួលព្រះបាទសាឡូម៉ូនថា សូមកុំឲ្យស្តេចងាកចេញពីព្រះភក្រ្តរបស់ព្រះនាងឡើយឡើយ ដូច្នេះ ស្តេចនឹងឲ្យព្រះនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីរបស់ទូលបង្គំ»។
18
ព្រះនាងបាតសេបាឆ្លើយថា៖ «ល្អណាស់មាតានឹងទៅទូលស្តេច»។
19
ដូច្នេះ នាងបាតសេបាបានទៅគាល់ព្រះបាទសាឡូម៉ូន ទៅទូលស្តេចជំនួសសម្តេចអដូនីយ៉ា។ ស្តេចក៏មកជួបមាតា និងថ្វាយបង្គំមាតា។ បន្ទាប់មក ស្តេចក៏គង់លើបល្ល័ង្ក ហើយក៏មានបល្ល័ង្កមួយទៀតសម្រាប់មាតា។ ព្រះនាងក៏គង់នៅខាងស្តាំស្តេច។
20
បន្ទាប់មក ព្រះនាងក៏ទូលស្តេចថា៖ «មាតាចង់សុំស្នើរឿងតូចមួយ សូមកុំបែរពីព្រះភក្រ្ត ចេញពីមាតាឡើយ»។ ស្តេចក៏ឆ្លើយថា៖ «ទូលមកចុះមាតា ទូលបង្គំនឹងមិនបែរពីព្រះភក្រ្កមាតាឡើយ»។
21
ព្រះនាងទូលថា៖ «ចូរឲ្យនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីរបស់សម្តេចអដូនីយ៉ាដាជាព្រះរាមរបស់បុត្រផងបានទេ»។
22
ព្រះបាទសាឡូម៉ូនឆ្លើយ និងទូលទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសុំឲ្យព្រះនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម សម្រាប់សម្តេចអដូនីយ៉ាបែបនេះ? ហេតុអ្វីបានជាមាតាមិនសុំនគរទាំងមូលឲ្យគាត់តែម្តងទៅ ដោយសារគាត់ជាព្រះរាមរបស់ទូលបង្គំស្រាប់ហើយ សម្រាប់ទ្រង់ ដ្បិត លោកបូជាចារ្យអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ»?
23
បន្ទាប់មក ព្រះបាទសាឡូម៉ូនក៏បានស្បថដោយនូវព្រះនាមរបស់ព្រះអម្ចាស់ថា៖ «សូមឲ្យព្រះជាម្ចាស់ដាក់ទោសទូលបង្គំ និងលើសនេះទៅទៀតចុះ ប្រសិនបើ សម្តេចអដូនីយ៉ាមិនបានប្រើពាក្យប្រឆាំងនឹងជីវិតរបស់ទ្រង់ផ្ទាល់។
24
ដូច្នេះ ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ដែលបានបង្កើតទូលបង្គំ និងបានលើកទូលបង្គំឲ្យសោយរាជ្យលើបល្ល័ង្ករបស់ស្តេចដាវីឌជាបិតារបស់ទូលបង្គំ និងបានឲ្យទូលបង្គំសង់ដំណាក់មួយដូចដែលព្រះអង្គបានសន្យា ដូច្នេះ នៅថ្ងៃនេះ សម្តេចអដូនីយ៉ានឹងត្រូវតែស្លាប់»។
25
ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅរកសម្តេចអដូនីយ៉ា ហើយបានធ្វើគត់ស្តេចទៅ។
26
បន្ទាប់មក ស្តេចទូលទៅលោកបូជាចារ្យអបៀថើរថា៖ «ទៅអាណាថោត ជាចម្ការរបស់អ្នកវិញទៅ។ អ្នកគួរតែស្លាប់ ប៉ុន្តែ យើងមិនសម្លាប់អ្នកនៅពេលនេះទេ ព្រោះអ្នកបានសែងហឹបរបស់ព្រះអម្ចាស់ជាព្រះនៅមុខដាវីឌជាបិតាយើង និងបានរងទុក្ខលំបាកគ្រប់យ៉ាងជាមួយបិតាយើង»។
27
ដូច្នេះ ព្រះបាទសាឡូម៉ូនបានដកដំណែងជាបូជាចារ្យពីលោកអបៀថើរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលទាក់ទងនឹងគ្រួសាររបស់លោកអេលីនៅស៊ីឡូ។
28
បន្ទាប់មក លោកយ៉ូអាប់បានឮដំណឹងទាំងនេះ ព្រោះលោកយ៉ូអាប់ធ្លាប់គាំទ្រសម្តេចអដូនីយ៉ា ដូច្នេះ លោកមិនបានគាំទ្រសម្តេចអាប់សាឡុមទេ។ ដូច្នេះ លោកយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនាជាប់។
29
គេបានមកប្រាប់ព្រះបាទសាឡូម៉ូនថាយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនា។ បន្ទាប់មក ព្រះបាទសាឡូម៉ូនចាត់លោកលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយទូលថា៖ «ចូរទៅសម្លាប់គាត់ទៅ»។
30
លោកបេណាយ៉ាបានមកជំរំរបស់ព្រះអម្ចាស់ ហើយបាននិយាយជាមួយលោកយ៉ូអាប់ថា៖ «ស្តេចបញ្ជាឲ្យអ្នកចេញមក»។ លោកយ៉ូអាប់បានឆ្លើយថា៖ «ទេ ខ្ញុំសុខចិត្តស្លាប់នៅទីនេះ»។ ដូច្នេះលោកបេណាយ៉ាត្រឡប់ទៅកាន់ស្តេចរួចទូលថា៖ «លោកយ៉ូអាប់ប្រាប់ថាគាត់ចង់ស្លាប់នៅលើអាសនា»។
31
បន្ទាប់មក ស្តេចប្រាប់គាត់ថា៖ «ចូរធ្វើតាមអ្វីដែលគាត់បាននិយាយចុះ។ ចូរសម្លាប់ ហើយដុតគាត់ចោលទៅ ធ្វើដូច្នេះដើម្បីដកឈាមចេញពីយើង និងពីគ្រួសារបិតាយើង ដែលលោកយូអាប់បានធ្វើដោយបង្ហូរឈាមគេដោយគ្មានហេតុផល។
32
សូមឲ្យព្រះអម្ចាស់ឲ្យឈាមរបស់គាត់បានទៅលើក្បាលរបស់គាត់ ដោយសារតែគាត់បានវាយប្រហារមនុស្សសុចរិតពីរនាក់ ដែលប្រសើរជាងគាត់ ហើយគាត់បានសម្លាប់ពួកគេដោយដាវ គឺសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមិនឲ្យស្តេចដាវីឌជាបិតារបស់យើងដឹងរឿងនេះ។
33
ដូច្នេះ សូមឲ្យឈាមរបស់ពួកគេត្រឡប់ទៅលើក្បាលរបស់លោកយ៉ូអាប់ និងទៅលើកូនចៅរបស់គាត់ជារៀងរហូត។ ប៉ុន្តែ សូមព្រះអម្ចាស់ប្រោសប្រទានស្តេចដាវីឌ កូនចៅ និងគ្រួសារ និងរាជ្យបល្ល័ង្ករបស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅសម្រាប់ព្រះអម្ចាស់»។
34
ដូច្នេះ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាបានឡើងទៅ និងសម្លាប់លោកយ៉ូអាប់ទៅ។ លោកបានកប់គាត់នៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅឯវាលរហោស្ថាន។
35
ស្តេចបានឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាគ្រប់គ្រងលើទាហានជំនួសលោកយ៉ូអាប់ និងឲ្យលោកសាដុកធ្វើជាបូជាចារ្យជំនួសអបៀថើរ។
36
បន្ទាប់មក ស្តេចក៏បានហៅលោកស៊ីម៉ៃ ហើយបានទូលទៅគាត់ថា៖ «សូមសង់ផ្ទះមួយនៅក្រុងយេរូសាឡឹម ដើម្បីរស់នៅទីនេះ ហើយកុំទៅកន្លែងណាផ្សេងទៀតឡើយ។
37
នៅថ្ងៃណាដែលអ្នកចេញទៅកន្លែងផ្សេង ហើយឆ្លងជ្រោះកេដ្រុន អ្នកប្រាកដជាស្លាប់មិនខាន។ ឈាមរបស់អ្នកនឹងនៅលើក្បាលរបស់អ្នកផ្ទាល់។
38
ដូច្នេះ លោកស៊ីម៉ៃក៏បានទូលស្តេចថា៖ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់។ ដូចអ្វីដែលចៅហ្វាយរបស់ទូលបង្គំធ្លាប់មានបន្ទូលដែរ ដូច្នេះ អ្នកបម្រើរបស់ព្រះអង្គនឹងធ្វើតាម»។ ដូច្នេះលោកស៊ីម៉ៃក៏ស្នាក់នៅក្រុងយេរូសាឡឹមអស់ជាច្រើនថ្ងៃ។
39
ប៉ុន្តែ នៅចុងឆ្នាំទីបី អ្នកបម្រើរបស់លោកពីរនាក់បានរត់ទៅជ្រកកោណជាមួយស្ដេចអគីស ជាបុត្ររបស់ស្ដេចម៉ាកា នៅក្រុងកាថ។ ដូច្នេះ មានគេប្រាប់ស៊ីម៉ៃថា៖ «យើងឃើញអ្នកបម្រើរបស់អ្នកនៅក្រុងកាថ»។
40
បន្ទាប់មក លោកស៊ីម៉ៃក៏ឡើងជិះលើលារបស់លោក ហើយចេញដំណើរទៅគាល់ស្តេចអគីសនៅក្រុងកាថ ដើម្បីរកអ្នកបម្រើរបស់លោក។ គាត់បានទៅ ហើយនាំអ្នកបម្រើរបស់លោកពីក្រុងកាថមកវិញ។
41
នៅពេលដែលមានគេប្រាប់ព្រះបាទសាឡូម៉ូនថាលោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ ហើយបានត្រឡប់មកវិញ
42
ស្តេចបានឲ្យគេទៅហៅលោកស៊ីម៉ៃមក រួចប្រាប់គាត់ថា៖ «តើយើងមិនបានឲ្យអ្នកស្បថចំពោះព្រះនាមរបស់ព្រះអម្ចាស់ និងឲ្យអ្នកបញ្ជាក់ដោខ្លួនឯងទេថា៖ «ត្រូវដឹងច្បាស់ថានៅថ្ងៃណាដែលអ្នកចេញក្រៅ ទៅកន្លែងផ្សេងទៀត អ្នកនឹងត្រូវស្លាប់មិនខានទេឬ»? បន្ទាប់មក អ្នកនិយាយនឹងយើងថា៖ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់»។
43
ហេតុអ្វីបានជាអ្នកមិនរក្សាសេចក្តីសម្បថរបស់អ្នកចំពោះព្រះអម្ចាស់ និងមិនគោរពបទបញ្ជារដែលយើងដាក់ឲ្យអ្នកដូច្នេះ»?
44
ស្តេចក៏បានទូលទៅលោកស៊ីម៉ៃដែរថា៖ «អ្នកដឹងនៅក្នុងចិត្តរបស់អ្នកស្រាប់ពីការអាក្រក់ដែលអ្នកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌជាបិតាយើង។ ដូច្នេះព្រះអម្ចាស់នឹងឲ្យការអាក្រក់នេះត្រឡប់មកលើក្បាលរបស់អ្នកវិញ។
45
ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងបានទទួលពរ ហើយបល្ល័ង្ករបស់ស្តេចដាវីឌនឹងនៅស្ថិតស្ថេចំពោះព្រះអម្ចាស់ជារៀងរហូត»។
46
បន្ទាប់មក ស្តេចក៏ចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា។ លោកក៏ចេញក្រៅ រួចសម្លាប់លោកស៊ីម៉ៃទៅ។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានកាន់អំណាចក្នុងដៃយ៉ាងរឹងមាំ។