ជំពូក ១៥

1 នៅក្នុងឆ្នាំទីដប់ប្រាំបីនៅក្នុងរាជ្យព្រះបាទយេរ៉ូបោមជាកូនរបស់​លោក​នេបាត ព្រះ‌បាទ​អប៊ី‌យ៉ា​ចាប់ផ្តើមឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។ 2 ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច គឺនាង​ថា​ម៉ាកា ជា​កូនស្រីរបស់អប៊ី‌សាឡុម។ 3 ស្តេចបានប្រព្រឹត្តអំពើបាបគ្រប់យ៉ាងដែលបិតារបស់ស្តេចបានប្រព្រឹត្តមុនព្រះអង្គ ព្រះហឫទ័យរបស់ស្តេចមិនបានថ្វាយព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចស្តេចដាវីឌជាបុព្វបុរសរបស់លោកធ្លាប់ធ្វើឡើយ។ 4 យ៉ាងណាមិញ ដោយយល់ដល់ស្តេចដាវីឌ ព្រះអម្ចាស់ជាព្រះរបស់ស្តេចបានឲ្យស្តេចមានចង្កៀងមួយនៅក្រុងយេរូសាឡឹមដោយលើកបុត្ររបស់ស្តេចឲ្យឡើងសោយរាជ្យក្រោយព្រះអង្គ ដើម្បីពង្រឹងយេរូសាឡឹម។ 5 ព្រះជាម្ចាស់ធ្វើបែបនេះមកពីព្រះបាទដាវីឌបានធ្វើរឿងត្រឹមត្រូវនៅក្នុងព្រះនេត្រព្រះអង្គ នៅពេញមួយជីវិតរបស់ស្តេច ស្តេចមិនបានងាកចេញពីផ្លូវដែលព្រះអង្គបង្គាប់ស្តេចឡើយ លើកលែងតែរឿងរបស់លោកអ៊ូរីជនជាតិហេតមួយចេញ។​ 6 ឥឡូវនេះ មានសង្គ្រាមរវាងព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោមនៅក្នុងថ្ងៃនៃជីវិតរបស់លោកអប៊ីយ៉ា។ 7 មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទអប៊ីយ៉ា អ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬអី? តែងតែមានសង្គ្រាមរវាងអប៊ីយ៉ា និងយេរូបោមជានិច្ច។ 8 ព្រះបាទអប៊ីយ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ ព្រះ‌បាទ​អេសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 9 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមជាស្តេចស្រុកអ៊ីស្រាអែល ព្រះ‌បាទ​អេសាចាប់ផ្តើមសោយរាជ្យនៅស្រុកយូដា។ 10 ស្តេចបានសោយរាជ្យអស់រយៈពេលសែសិបមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជាកូនស្រីរបស់អប៊ី‌សាឡុម។ 11 ព្រះ‌បាទ​អេសាបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចជាព្រះបាទដាវីឌជាបុព្វបុរសរបស់ស្តេចដែរ។ 12 ស្តេចបានបំផ្លាញពួកពេស្យាចាបែបសាសនាចោលនៅក្នុងទឹកដីទាំងមូល ហើយបានបំផ្លាញរូបព្រះដែលបុព្វបុរសរបស់ស្តេចបានធ្វើ។ 13 ស្ដេច​បាន​ហូត​តំណែងរបស់ម្ចាស់ក្សត្រី​ពី​ព្រះ‌នាង​ម៉ាកា ជីដូនរបស់ស្តេច ព្រោះ​ព្រះនាង​បាន​កសាងសរសរព្រះ​អា‌សេ‌រ៉ាដ៏​គម្រក់​មួយ។ ព្រះ‌បាទ​អាសាកម្ទេចសសរដ៏​គម្រក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។ 14 ប៉ុន្តែ នៅតាមទីទួលខ្ពស់ៗមិនបានបំផ្លាញចោលទេ។ ទោះជាយ៉ាងណាក៏ដោយដួងចិត្តរបស់ព្រះបាទអាសាបានថ្វាយទៅព្រះជាម្ចាស់ទាំងស្រុងពេញមួយជីវិតរបស់ស្តេច។​ 15 ស្តេចបាននាំរបស់ដែលបិតារបស់ស្តេចបានញែកទុកមកក្នុងដំណាក់របស់ព្រះអម្ចាស់​ គឺរបស់ផ្ទាល់ខ្លួនរបស់ព្រះអង្គផ្ទាល់ដែលបានញែកទុក គឺមានប្រាក់ មាស និងរបស់របរផ្សេងៗទៀត។ 16 តែងតែមានសង្គ្រាម​ទៅវិញទៅ​មករវាងព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ក្នុងរាជ្យរបស់​ស្ដេច​ទាំង​ពីរ។ 17 ព្រះបាទបាសាជាស្រេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តដោយកំហឹងប្រឆាំងជាមួយជនជាតិយូដា ហើយបានសង់​ក្រុង​រ៉ាម៉ា ដូច្នេះ ស្តេចមិនអនុញ្ញាត្តិឲ្យនរណាម្នាក់ចេញ ឬចូលទៅក្នុងអាណាចក្ររបស់ព្រះបាទអាសាស្តេចស្រុកយូដាបានឡើយ។ 18 បន្ទាប់មក ព្រះបាទអាសាបានយកប្រាក់ និងមាសទាំងអស់ដែលនៅសេសសល់ក្នុងឃ្លាំងឯដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងវាំងស្តេច។ ស្តេចបានទុករបស់ទាំងនោះនៅជាមួយអ្នកបម្រើរបស់ស្តេច ហើយបានផ្ញើរបស់ទាំងនោះទៅព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស‌យ៉ូន ស្ដេច​ស្រុកអារ៉ាម ដែល​គង់​នៅ​ក្រុង​ដាម៉ាស។ ស្តេចទូលទៅ​ថា៖ 19 «សូមឲ្យមានសម្ពន្ធមេត្រីរវាងព្រះករុណា និងទូលបង្គំ ដូចដែលបិតាទូលបង្គំមានជាមួយបិតាព្រះកុរណាដែរ។ មើល៍ ទូលបង្គំបានផ្ញើអំណោយទាំងនេះមានប្រាក់ និងមាសមកព្រះករុណា។​ សូមផ្តាច់សម្ពន្ធមេត្រីជាមួយបាសាស្តេចស្រុកអ៊ីស្រាអែលទៅ ដូច្នេះ កុំឲ្យស្តេចនោះធ្វើទុកទូលបង្គំឡើយ»។ 20 ព្រះ‌បាទ​បេនហា‌ដាដ​ស្តាប់តាមព្រះ‌បាទ​អេសា ហើយបានបញ្ជូនមេទ័ពរបស់ខ្លួន ឲ្យវាយប្រហាក្រុងនានាក្នុងស្រុកអ៊ីស្រាអែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និងទឹកដី​ស្រុក​ណែប‌ថាលី។ 21 នៅពេលដែលព្រះបាទបាសាបានឮរឿងនេះស្តេចក៏ឈប់សាងសង់ក្រុងរ៉ាម៉ា ហើយត្រឡប់ទៅក្រុង​ធើសាវិញ​។ 22 បន្ទាប់មក ព្រះបាទអាសាបានធ្វើសេចក្តីប្រកាសនៅក្នុងស្រុកយូដាទាំងមូល។ គ្រប់គ្នាទាំងអស់បានដឹង។ ពួកគេបានយកថ្ម និងឈើចេញពីក្រុងរ៉ាម៉ា ដែលព្រះបាទបាសាបានសាងសង់ក្រុងនោះឡើង។ ស្តេច​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។ 23 រឿងផ្សេងៗទៀតទាក់ទាងនឹងព្រះបាទអាសា និងភាពល្បីល្បាញរបស់ស្តេច គ្រប់អ្វីដែលស្តេចបានធ្វើ គ្រប់ក្រុងដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? ប៉ុន្តែនៅពេលដែលស្តេចចាស់ទៅទ្រង់មានជំងឺឈឺជើង។ 24 បន្ទាប់មក ព្រះបាទអាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះស្តេចនៅក្នុងក្រុងរបស់ព្រះបាទដាវីឌជាបិតាទ្រង់។ ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 25 ព្រះបាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោមចាប់ផ្តើមសោយរាជ្យនៅទឹកដីអ៊ីស្រាអែលនៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ស្តេចបានសោយរាជ្យលើអ៊ីស្រាអែលបានពីរឆ្នាំ។ 26 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយស្តេចបានដើរតាមបិតាទ្រង់ និងដើរតាមអំពើបាបរបស់ខ្លួន ដែលស្តេចបាននាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប។ 27 លោក​បាសា​ជា​កូន​របស់​លោក​អហ៊ី‌យ៉ា ក្នុងគ្រួសារ​អ៊ីសា‌ខារ បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ លោកបាសាធ្វើ​គុត​ស្ដេច​នៅ​គីប‌ថោន ដែលជា​ក្រុង​របស់​ពួក​ភីលីស្ទីន នៅពេលដែល​ស្ដេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​គីប‌ថោននោះ។ 28 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា លោក​បាសា​ធ្វើ​គុត​ព្រះបាទណាដាប់ ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។ 29 នៅពេលភ្លាមៗដែលលោកបានសោយរាជ្យ ព្រះបាទបាសាបានសម្លាប់មនុស្សទាំងអស់នៅក្នុងគ្រួសាររបស់យេរ៉ូបោម។​ ស្តេចមិនទុកឲ្យកូនចៅណាម្នាក់របស់យេរ៉ូបោមនៅរស់ឡើយ ស្តេចបានសម្លាប់សាច់សាលោហិតនៅក្នុងវាំងដោយរបៀបនេះឯង​ ស្រមតាមអ្វីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអហ៊ីយ៉ាជាអ្នកស្រុកស៊ីឡូមែន 30 ដោយាសាតែអំពើបាបដែលយេរ៉ូបោមបានប្រព្រឹត្ត និងដោយសារស្តេចបាននាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ព្រោះស្តេចបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ។ 31 រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទណាដាប់ និងគ្រប់អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ? 32 តែងតែមានសង្គ្រាមរវាងព្រះ‌បាទ​អាសា និង​ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែលជានិច្ចនៅក្នុងជីវិតរបស់ស្តេច។​ 33 នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះ‌បាទ​បាសា ជា​កូន​របស់​លោក​អហ៊ី‌យ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។ 34 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងអំពើបាបខ្លួនឯងផ្ទាល់ ដែលនាំអ៊ីស្រាអែលទៅក្នុងអំពើបាប។