ជំពូក ២៥

1 គ្រានោះ លោក​ប៊ីល‌ដាឌ ជនជាតិ​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា៖ 2 «ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅជាមួយ​ព្រះជាម្ចាស់ ហើយព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ស្ថាន​ដ៏​ខ្ពស់គឺស្ថានសួគ៌។ 3 តើចំនួន​ពល​ទ័ព​ព្រះ‌អង្គ តើ​នឹង​រាប់​បាន​ឬទេ? តើ​ក្នុងចំណោមគេដែលមាន​ពន្លឺដែលមិនចែងចាំងទេ? 4 ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ជាម្ចាស់បាន? ហើយធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធហើយព្រះអង្គអាចទទួលយកបាន? 5 សូម្បី​តែ​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ​ថ្លា នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ផង។ 6 ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»