ជំពូក ២៣

1 បន្តិចមកលោកយ៉ូប ក៏ឆ្លើយដោយថា៖ 2 «ទោះបីថ្ងៃនេះការត្អូញត្អែររបស់ខ្ញុំពោពេញទៅដោយភាពជូរល្វីញ ហើយដៃរបស់ខ្ញុំបានជាធ្ងន់ដោយព្រោះតែសំលេងថ្ងូររបស់ខ្ញុំ។ 3 ដូច្នេះ ខ្ញុំនឹងដឹងថា ខ្ញុំគួរស្វែងរកព្រះអង្គ! ដូច្នេះ ខ្ញុំនឹងចូលទៅចំពោះព្រះរាជដំណាក់របស់ព្រះអង្គដែរ! 4 នោះ​ខ្ញុំ​នឹង​បាន​រៀបរាប់​ពី​ដំណើរ​ខ្ញុំ ដោយ​លំដាប់​លំដោយទូល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នឹង​ប្រើ​មាត់​របស់ខ្ញុំ ដើម្បីជជែក​ពីរឿងទាំងនោះ។ 5 ខ្ញុំនឹងអាចរៀនបានពីព្រះបន្ទូល ជាមួយនិងការឆ្លើយរបស់ព្រះអង្គ ហើយខ្ញុំនឹងបានយល់ព្រះអ្វីដែរព្រះជាម្ចាស់ មានបន្ទូលមកកាន់ខ្ញុំដែរ។ 6 តើ​ព្រះ‌អង្គ​បានប្រើ​អំណាច​ដ៏​ធំមក​តយុទ្ធនឹង​ខ្ញុំ​មែនឬ? មិនមែនទេ ​ព្រះ‌អង្គ​បានប្រុង​ស្តាប់​ខ្ញុំ​វិញ។ 7 នៅ​ទី​នោះ មនុស្ស​ទៀង​ត្រង់នឹង​ប្រឹក្សា​ជា​មួយ​ព្រះ‌អង្គ​បាន យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​រួច​ជា​ដរាប ពី​អំណាច​ចៅ‌ក្រម​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។ 8 ​មើល! ខ្ញុំ​ដើរ​ទៅទិស​ខាង​កើត តែ​ព្រះ‌អង្គ​មិន​បាននៅ​ទី​នោះ ខ្ញុំក៏ទៅ​ទិស​ខាង​លិច ក៏​មិន​ឃើញ​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។ 9 ខ្ញុំក៏ទៅ​ទិស​ខាង​ជើង​ ជាកន្លែងដែលព្រះធ្វើការ តែ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គទេ ​ហើយ​នៅ​ទិស​ខាង​ត្បូង ជាកន្លែងដែលព្រះអង្គពួនដើម្បីកុំឲ្យខ្ញុំ​រក​ព្រះអង្គឃើញ។ 10 ប៉ុន្តែ ព្រះ‌អង្គ​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ព្រះ‌អង្គ​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស។ 11 ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ព្រះ‌អង្គ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ព្រះ‌អង្គ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ។ 12 ខ្ញុំ​មិន​ដែល​គេច​ចេញ​ពី​បទ​បញ្ជា នៃ​ព្រះ​រឹមរបស់​ព្រះ‌អង្គ​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល នៃ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។ 13 ប៉ុន្តែ ព្រះ‌អង្គ​មាន​គំនិត​តែ​មួយ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន? ការ​អ្វី​ដែល​ព្រះ‌អង្គ​ចង់​ធ្វើ ព្រះ‌អង្គ​ក៏​ធ្វើ។ 14 ដ្បិត​ព្រះ‌អង្គ​ធ្វើ​សម្រេច​សេចក្ដី ដែល​បាន​តម្រូវ​ទុក​សម្រាប់​ខ្ញុំ ហើយ​មាន​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ផងដែរ។ 15 ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ព្រះ‌អង្គ ពេល​ខ្ញុំ​​នឹកគិត​ពីព្រះអង្គ នោះ​ខ្ញុំ​ខ្លាច​ព្រះ‌អង្គ​ណាស់។ 16 ដ្បិត​ព្រះ​ជាម្ចាស់បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច។ 17 ក៏​ប៉ុន្តែ ខ្ញុំ​មិន​បាន​នៅ​ស្ងៀម ដោយ​ព្រោះ​សេចក្ដី​ងងឹត ហើយ​ក៏​គ្រប​មុខ​ដោយ​ព្រោះ​ភាព​អន្ធការ។