ជំពូក ១៤

1 មនុស្ស​ដែល​កើត​ពី​ស្រី្ត​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ ហើយ​ក៏​មាន​សេចក្ដី​ទុក្ខលំបាក​។ 2 មនុស្ស​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ដែរ។ 3 តើ​ព្រះ‌អង្គបានទតឃើញការទាំងនេះទេ? តើព្រះអង្គនឹងនាំទូលទូលបង្គំចូលទៅក្នុងទីជំនុំជម្រះរបស់ព្រះអង្គឬអី? 4 តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន? គ្មាន​អ្នក​ណា​ធ្វើ​ទេ។ 5 ​ថ្ងៃ​អាយុ​របស់​មនុស្ស​នោះ​បាន​កំណត់​ស្រេច។ ហើយ​ចំនួន​ខែ​នៃ​ជីវិត​របស់​គេ គឺនៅជាមួយនឹង​ព្រះ‌អង្គហើយ ព្រះ‌អង្គ​បាន​ដាក់ព្រំ​ខណ្ខ មិន​ឲ្យ​គេឆ្លងផុតឡើយ។ 6 សូម​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បានសម្រាក ហើយគេនឹងរីករាយជាមួយថ្ងៃ​របស់​ខ្លួន ដូច​ជាកូន​ឈ្នួល​ផង។ 7 នឹងមានសង្ឃឹមដល់ដើមឈើ ប្រសិនបើវាត្រូវរលំចុះមក ហើយវានឹងអាចពន្លកមកវិញ គឺ​វា​មិន​ខ្វះ​ពន្លក​ចេញ​ពី​គល់​ទេ។ 8 ហើយ​ទោះ​បើ​ឫស​បានទៅជាចាស់​នៅក្នុងដី ហើយ​គល់របស់វាក៏​ងាប់​នៅ​ក្នុង​ដីដែរ 9 ប៉ុន្តែទោះបី មានទឹក​ក្លិនស្អុយ​ក៏ដោយ វានៅតែ​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ។ 10 ប៉ុន្តែ​មនុស្សស្លាប់​វិញ គឺត្រឡប់ទៅជាខ្សោយ ហើយ​និងឈប់ដកដង្ហើម ក្រោយពីនេះតើមនុស្សនឹងទៅទីណា? 11 ដូច​ជា​ទឹក​បឹង​ដែល​ស្រកចុះ ហើយ​ទឹក​ទន្លេ​ក៏​ហូរ​ទៅ ហើយ​រីង​ស្ងួត​ដែរ 12 ដូច្នេះមនុស្ស​ក៏​ដេក ហើយមិន​ក្រោក​ឡើង​យ៉ាង​នោះ​ដែរ។ រហូត​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ ពួកគេ​នឹង​មិន​ភ្ញាក់ឡើងពីការដេកលក់របស់ពួកគេ​ឡើយវិញ។ 13 ​ព្រះ‌អង្គបាន​លាក់​ទូល‌បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ពីទុក្ខលំបាកផ្សេងៗ ហើយរក្សាទូលបង្គំនៅកន្លែងសម្ងាត់ រហូតដល់សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​កន្លង​បាត់​ទៅ ហើយ​តម្រូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល‌បង្គំ ហើយ​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង! 14 បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត រស់​ឡើង​វិញ​ម្ដង​ទៀត​ទេ? បើ​មាន ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំបានមកដល់។ 15 ព្រះ‌អង្គ​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​​តបឆ្លើយ។ ព្រះ‌អង្គ​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ ដល់​ស្នា​ដៃ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ 16 ដ្បិត​យ៉ាង​នោះ ព្រះ‌អង្គ​នឹង​មិន​រាប់ អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំ​ទេ ហើយ​ក៏​មិន​ពិនិត្យ​មើល​អស់​ទាំង​អំពើ​បាប របស់​ទូល‌បង្គំ​ដែរ។ 17 អំពើ​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ព្រះ‌អង្គ​បិទ​ភ្ជាប់​អំពើ​អាក្រក់ របស់​ទូល‌បង្គំ​ផង។ 18 ប៉ុន្តែ ទោះ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទីអស់ ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅដែរ 19 ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចម្រោះផែន​ដីដែរ។ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បំផ្លាញ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ផងដែរ។ 20 ព្រះ‌អង្គ​វាយផ្តួលពួកគេ​ជា​និច្ច ហើយ​គេ​ស្លាប់ទៅដែរ ព្រះ‌អង្គ​បានផ្តូរមុខមាត់របស់​ពួក​គេ ហើយ​កម្ចាត់​គេឲ្យស្លាប់​ទៅ។ 21 ប្រសិនបើកូន​ចៅ​របស់​គេ​មាន​ស្មោះត្រង់ ហើយមិន​ដឹង​ពីការនេះ និង​ត្រូវ​បន្ទាប​ខ្លួនចុះ នោះពួកគេនឹងបានឃើញវាទេ។ 22 គេ​ដឹង​តែឈឺចាប់លើ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ក្នុង​ចិត្ត​ខ្លួន​ឯងដែរ។