ជំពូក ១៥

1 បន្ទាប់មក ​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ម៉ូ​សេ​ថា៖​ 2 «ចូរប្រាប់​ដល់​កូន​ចៅ​អ៊ីស្រាអែលថា នៅ​ពេល​អ្នក​រាល់​គ្នាចូូល​ទៅក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​រស់​​នៅ ​ដែល​​ព្រះអម្ចាស់​នឹង​​ប្រទាន​​ឲ្យ​អ្នក​រាល់​គ្នា​នោះ 3 ពេល​អ្នក​រាល់​គ្នា​រៀប​ចំ​តង្វាយ​ដោយ​ភ្លើង​ថ្វាយ​ព្រះ​អម្ចាស់នោះ ទោះបី​​ជា​តង្វាយយ​ដុត​ ឬយញ្ញបូជា​លាបំណន់ ឬតង្វាយ​ស្ម័គ្រ​ចិត្ត​ ឬ​តង្វាយ​នៅ​ពេល​បុណ្យ​ផ្សេងៗ​ក្ដី នោះ​ត្រវ​ថ្វាយ​កូន​គោ ឬកូន​ចៀម​ ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជាទី​គាប់​ព្រះ​ហឫ​ទ័យ​ដល់​ព្រះអម្ចាស់​។​​ 4 អ្នករាល់​គ្នាដែល​​ត្រូ​វ​ថ្វាយ​​តង្វាយ​ដុុត​​​​ដល់ព្រះអម្ចាស់ ត្រូវ​យក​តង្វាយគ្រាប់​ធញ្ញជាតិ​ដែលមាន​ម៉្សៅ​ម៉ដ្ឋ​បី​គីឡូ​ក្រាមជាមួយប្រេងមួយលីត្រកន្លះមកជា​មួយ​ផង​​។ 5 ​និង​​ត្រូវ​យក​ស្រា​ទំពាំង​បាយ​ជូរ​មួយលីត្រកន្លះ​​សម្រាប់​ជា​តង្វាយ​ច្រូច​ សម្រាប់​ចៀម​នីមួយៗ​​​ដែល​អ្នករាល់​គ្នា​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ ឬថ្វាយ​យញ្ញបូជា​។ 6 ប្រសិន​បើ ​អ្នក​រាល់​គ្នា​ថ្វាយ​ចៀម​ឈ្មោល ត្រូ​វរៀប​ចំ​តង្វាយ​គ្រាប់​ធញ្ញជាតិ ដែលមានម៉្សៅ​ម៉ដ្ឋល្អប្រាំមួយគីឡូក្រាម​លាយជា​មួយ​ប្រេង​ពីរ​លីត្រ។ 7 សម្រាប់​តង្វាយ​ច្រូច​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ស្រា​ទំ​ពាំង​បាយ​ជូរពីរលីត្រ​។ វា​នឹង​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះអម្ចាស់។​ 8 នៅពេលអ្នក​រាល់​​គ្នា​រៀបចំ​គោឈ្មោះ​មួយ​សម្រាប់ជា​តង្វាយ​ដុត​ទាំងមូល​ ឬជា​យញ្ញ​បូជា​ដើម្បីលាបំណន់ ឬ​ជា​តង្វាយ​មេ​ត្រី​ដល់ព្រះ​អម្ចាស់ 9 នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​​គ្រាប់​ធញ្ញជាតិ​ដែលមាន​ម៉្សៅមដ្ឋ​ល្អប្រាំ​បួន​គីឡូ​ក្រាមលាយជា​មួយ​នឹង​ប្រេង​បីលីត្រ មកថ្វាយ​ជាមួយ​គោ​ឈ្មោលនោះ។ 10 អ្នក​ក៏​ត្រូវ​ថ្វាយស្រាទំពាំង​បាយជូរបីលីត្រសម្រាប់ជា​​តង្វាយ​ច្រូច​ ដែល​ជាតង្វាយ​ដោយ​ភ្លើង ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះអម្ចាស់។ 11 ត្រូវ​ធ្វើ​របៀ​ប​នេះ​សម្រាប់រាល់គោឈ្មោល កូន​ចៀម ឬ​កូន​ពពែ​ សម្រាប់កូន​ចៀម​ឈ្មោល និង​កូន​ពពែ​ឈ្មោលនីមួយៗ។ 12 គ្រប់ទាំង​យញ្ញបូជា​ដែល​​អ្នករាល់​គ្នា​រៀប​ចំ និង​ថ្វាយ​​ត្រូវ​ធ្វើ​តាម​ដូច​ដែល​បាន​រៀប​រាប់​នៅ​​ទី​​នេះ។ 13 ជនជាតិ​អ៊ីស្រាអែល​ទាំងអស់​​ដែល​កើត​នៅ​ក្នុងស្រុក​ត្រូវ​ធ្វើ​ការ​ទាំង​នេះ​តាម​របៀបនេះ នៅ​ពេល​ដែល​នរណា​ម្នាក់នាំ​តង្វាយ​ដេោយភ្លើងដើម្បី​ធ្វើ​ឲ្យ​មាន​​ក្លិន​ឈ្ងុយ​ដែល​គាប់​ព្រះ​ហឫ​ទ័យ​ដល់​ព្រះ​អម្ចាស់។ 14 ប្រសិន​បើ​ មាន​ជន​បរទេស​កំពុង​​ស្នាក់​នៅ​ជា​មួយអ្នករាល់គ្នា ​ឬ​អ្នក​ណា​ដែល​រស់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ច្រើន​ដំណរមកហើយ គេ​ត្រូវ​ថ្វាយ​តង្វាយ​ដែល​ធ្វើ​ដោយ​ភ្លើងដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះអម្ចាស់ នោះ​ពួក​គេ​ត្រូវ​ធ្វើ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដែរ។ 15 ត្រូវ​មាន​ច្បាប់តែមួយ​សម្រាប់​សហគមន៍ និង​សម្រាប់​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ជាច្បាប់​ដែលមិន​ប្រែប្រូល​សម្រាប់​កូន​​ចៅ​របស់​អ្នក​រាល់​គ្នា​នៅគ្រប់​ជំនាន់​តទៅ។ អ្នករាល់​គ្នា​ធ្វើយ៉ាង​ណា នោះ​អ្នកធ្វើ​ដំណើរ​ដែលស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ក៏ត្រូវ​ធ្វើ​​យ៉ា​ងនោះ​ដែរ​។ ពួកគេ​​ត្រូវ​តែ​ប្រព្រឹត្តិដូច​អ្នក​​រាល់​គ្នា​ប្រព្រឹត្តិ​នៅចំពោះ​ព្រះអម្ចាស់ដែរ។ 16 ត្រូវ​មាន​ច្បាប់តែ​មួយ​ និង​បញ្ញត្តិ​តែមួយ​សម្រាប់​អ្នករាល់​គ្នា​ និងសម្រាប់​ជនជបរទេស​ដែល​ស្នាក់​នៅ​ជាមួយ​អ្នករាល់គ្នា»។ 17 ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកលោក​ម៉ូសេ​ទៀតថា៖​ 18 «ចូរ​ប្រាប់​ទៅ​កូន​ចៅ​អ៊ីស្រាអែល​ថា​ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើ​ង​នឹង​យកអ្នក​រាល់​គ្នា​ទៅ 19 ហើយ​កាលណា​អ្នក​រាល់​គ្នា​បរិភោគ​អាហារ​របស់​​ស្រុកនោះ អ្នក​រាល់​ត្រូវ​ទុក​ខ្លះជា​តង្វាយ ថ្វាយ​ដល់យើង​។​ 20 អ្នករាល់​គ្នា​ត្រូវ​ញែក​ម៉្សៅ​ដែល​លាយដំបូង​មក​ធ្វើ​នំប៉័ងមួយ​ដុំសម្រាប់​ជា​តង្វាយ ដូច​ជា​តង្វាយ​ពី​ទីលាន​បោក​​ស្រូវដែរ​។ គឺ​អ្នក​​រាល់​គ្នា​ត្រូវ​​ធ្វើ​តាម​របៀប​នេះ​។ 21 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ម៉្សៅ​ដែល​លាយ​ដំបូង​ដល់​យើង​នៅ​គ្រប់​ជំនាន់​តទៅ។ 22 ពេលខ្លះអ្នករាល់​​នឹង​ប្រព្រឹត្តិបាប​ដោយអចេតនា​​ គឺ​នៅ​​ពេ​ល​អ្នករាល់គ្នា​មិន​ធ្វើ​តាម​បញ្ញត្តិ​​ទាំងនេះ​ដែល​យើង​បាន​បង្គាប់លោកម៉ូសេ​ 23 គឺ​​គ្រប់ទាំង​សេចក្តី​ដែលយើង​បានបង្គាប់តាមរយៈលោកម៉ូសេ​ចាប់តាំង​ពី​ថ្ងៃ​ដែល​​យើង​​ចាប់ផ្តើមប្រទាន​បញ្ញាត្តិ​ដល់​​អ្នក​រាល់​គ្នា​រហូត​ដល់​គ្រប់​ជំនាន់​មនុស្ស​តទៅ។ 24 ក្នុង​​ករណីដែល​ប្រព្រឹត្តិ​អំពើបាប​ដោយ​អ​ចេតនា​ ហើយ​​សហគមន៍ក៏មិន​បាន​ដឹង​ នោះ​សហគមន៍ទាំងមូល​ត្រូវ​ថ្វាយគោស្ទាវមួយ​ជា​តង្វាយ​ដុត​ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុត​ដល់ព្រះ​អម្ចាស់។ ហើយ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​គ្រាប់​ធញ្ញជាតិ​ និង​តង្វាយ​ច្រូច​ តាម​​បញ្ញត្តិ​បាន​បង្គាប់ និង​​ត្រូវ​ថ្វាយ​ពពែឈ្មោលមួយ​ទុកជា​តង្វាយ​លោះ​បាបដែរ។ 25 បូជា​​ចារ្យ​ត្រូវ​ធ្វើ​ពិធី​លោះបាប​សម្រាប់​​សហគមន៍​កូន​ចៅអ៊ីស្រាអែលទាំងមូល​។ ពួក​គេនឹង​ទទួលបានការ​លើកលែងទោសដោយព្រោះ​​តែអំពើបាប​ដោយអចេតនា​។​ ពួក​ត្រូវបាន​នាំ​យញ្ញបូជា​របស់​ពួកគេ ទុកជា​តង្វាយ​ធ្វើ​​ដោយ​ភ្លើង​​​ដល់យើង។​ ពួកត្រូវ​​​នាំ​តង្វាយ​លោះបាប​របស់ខ្លួនចំពោះយើង​សម្រាប់​អំពើ​បាប​ដោយ​អចេតនា​របស់ពួកគេ។ 26 ធ្វើដូច្នោះ សហគមន៍កូនចៅអ៊ីស្រាអែល​ទាំងមូល និងអំពើបាបរបស់​ជនបរទេស​​ដែល​ស្នាក់នៅ​​ជាមួយ​ពួក​គេ នឹង​បាន​ទទួល​ការ​លើកលែង​​ទោស ពីព្រោះ​មនុស្សទាំងអស់​បាន​ប្រព្រឹត្ត​ដោយ​អចេតនា។ 27 ប្រសិន​បើ​ មនុស្ស​ម្នាក់ប្រព្រឹត្តអំពើបាប​ដោយ​អចេតនា​​ នោះ​គេ​ត្រូវ​ថ្វាយ​ពពែញី​អាយុ​មួយ​ឆ្នាំជា​តង្វាយ​លោះ​បាប។ 28 បូជាចារ្យ​ត្រូវធ្វើពិធីលោះ​បាប​នៅចំពោះព្រះ​អម្ចាស់សម្រាប់​អ្នក​ដែល​បាន​ប្រព្រឹត្តអំពើបាប​ដោយអចេតនា​នោះ។ អ្្នក​នោះ​​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស ​នៅ​ពេល​ដែល​ធ្វើពិធីលោះ​បាន​រួច​​ហើយ។ 29 អ្នកត្រូវ​មាន​ច្បាប់តែ​មួយសម្រាប់​អស់​អ្នក​​ដែល​បាន​ប្រព្រឹត្តអ្វី​មួយ​ដោយ​អចេតនា​ គឺ​ច្បាប់តែ​មួយ​សម្រាប់​អ្នក​ដែល​កើត​ក្នុង​ស្រុក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល និង​សម្រាប់​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ។ 30 ប៉ុន្ដែ ​បើ​អ្នក​​ណាប្រព្រឹត្ត​អំពើបាបដោយចេតនា ទោះបីគេកើតក្នុងស្រុក ឬជនបរទេសក្ដី គេបានប្រាមាថមើលងាយយើង​ហើយ​។ 31 ដ្បិត ពួក​គេ​បាន​មើលងាយពាក្យ​របស់​យើង ក៏បំពានលើបញ្ជារបស់យើងដែរ គឺត្រូវ​កាត់អ្នក​​នោះ​ចោល។ អំពើបាបរបស់​គេ​ នឹងនៅពីលើគេ។ 32 នៅពេលដែលកូនចៅ​​អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន​ ពួកគេបានឃើញបុរសម្នាក់​ដើររើសអុស​នៅថ្ងៃ​សប្ប័ទ​។ 33 ​​អ្នកដែលបានឃើញ​គាត់ ក៏នាំគាត់​មកជួប​លោក​ម៉ូសេ​ និងលោក​អ៊ើរ៉ឹន ព្រមទាំងសហគមន៍​អ៊ីស្រា​អែលទាំងមូល។ 34 ពួកគេបានឃុំគាត់ទុក​ពីព្រោះពួកគេមិន​ដឹង​ច្បាស់ថា​តើ​ត្រូវធ្វើយ៉ាងដូចម្ដេច​ចំពោះគាត់។​ 35 នោះ​ព្រះ​​អម្ចាស់​​​បានមាន​បន្ទូលមក​លោក​ម៉ូសេ​ថា​៖ «បុរសម្នាក់នោះ​ត្រូវ​មាន​ទោស​ដល់ស្លាប់​។ សហគមន៍ទាំងមូលត្រូវ​យកដុំ​ថ្ម​គប់សម្លាប់អ្នក​​នោះ​នៅក្រៅជំរំ»។ 36 ដូច្នេះ​ សហគមន៍ទាំងមូលបាន​នាំ​អ្នក​​នោះ​ចេញទៅ​ខាងក្រៅ​ជំរំ ហើយចោលដុំថ្ម​សម្លាប់គាត់ដូចដែល​ព្រះ​​អម្ចាស់​​​បាន​បង្គាប់លោក​ម៉ូសេ​។ 37 ព្រះ​​អម្ចាស់​​​ក៏​មាន​បន្ទូលមក​លោក​ម៉ូ​សេ​ទៀត​ថា៖ 38 «ចូរ​ប្រាប់ដល់ដល់កូនចៅអ៊ីស្រា​អែលថា ហើយបង្គាប់ពួកគេថា ចូរ​ដេររំយោល​នៅ​ជាយ​អាវ​ ហើយភ្ជួរនឹងខ្សែពណ៌ខៀវដែលដេរនៅជាយ​​អាវនោះ​។ ពួកគេ​ត្រូវធ្វើបែបនេះនៅគ្រប់ជំនាន់មនុស្សតទៅ។ 39 ធ្វើដូច្នេះដើម្បីទុក​ជាការរំឭកពិសេស​សម្រាប់អ្នក​​រាល់គ្នា នៅ​ពេលដែលអ្នក​រាល់គ្នា​ក្រឡេកមើលរំយោលនោះ អ្នក​រាល់គ្នានឹងនឹកឃើញ​អស់ទាំងក្រឹត្យវិន័យរបស់យើងដែលអ្នក​រាល់គ្នា​ត្រូវ​ប្រព្រឹត្តតាម ដើម្បីកុំឲ្យ​អ្នក​​រាល់គ្នា​ប្រព្រឹត្ត​តាម​អំពើចិត្ត​ និងតាមភ្នែករបស់អ្នក​​រាល់គ្នា ហើយបង្ខូចខ្លួនរបស់អ្នក​​ឲ្យទៅវាឡើយ។​ 40 ធ្វើដូច្នេះដើម្បីឲ្យអ្នក​រាល់គ្នានឹកឃើញនៅក្នុងគំនិត ហើយប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្តិ​របស់​​យើង ហើយដើម្បីឲ្យអ្នក​រាល់គ្នាបានបរិសុទ្ធសម្រាប់យើងជាព្រះរបស់​អ្នក​រាល់គ្នា។ 41 យើងជាព្រះ​​អម្ចាស់​​ ជាព្រះ​​របស់​អ្នក​​​រាល់គ្នា​ដែលបាននាំអ្នក​រាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះ​របស់​អ្នក​​រាល់គ្នា​។ យើងជាព្រះ​​អម្ចាស់​​ ជាព្រះ​​របស់​អ្នក​​​រាល់គ្នា។​