ជំពូក ៥៩

1 មើល!៍ ព្រះហស្ដរបស់ព្រះអម្ចាស់មិនខ្លីទេដែលមិនអាចសង្គ្រោះបាននោះទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​ធ្ងន់​ព្រះ‌កាណ៌ ដែល​ស្តាប់​មិន​ឮ​នោះ​ដែរ។ 2 អំពើបាបរបស់អ្នកបានធ្វើអោយអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់របស់អ្នក ហើយ​អំពើ​បាប​របស់​អ្នក​ បាន​បាំង​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់អ្នក។ 3 ដ្បិតដៃរបស់អ្នកប្រឡាក់ដោយឈាមហើយម្រាមដៃរបស់អ្នកមានបាប។ ហើយបបូរមាត់របស់អ្នកនិយាយកុហកហើយ អណ្តាតរបស់អ្នកពោលពាក្យអាក្រក់។ 4 គ្មាននរណាម្នាក់អំពាវនាវរកភាពសុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ ពួកគេទុកចិត្តលើពាក្យដែលគ្មានន័យ អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេ រួច​នាំ​គ្នាកើត​ចេញ​ជា​អំពើ​បាប។ 5 ពួកគេភ្ញាស់ពងពស់ពិស ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​បរិភោគ​ពង​នោះ រមែង​ស្លាប់​ទៅ ហើយ​បើ​គេ​បំបែក​ពងពស់​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។ 6 មង​របស់​គេ​ប្រើ​ធ្វើ​ជា​សម្លៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួនដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត ស្នា‌ដៃ​របស់​អ្នកពេញដោយឃោរ‌ឃៅ។ 7 ជើងរបស់គេរត់ទៅរកអំពើអាក្រក់ ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ គំនិតរបស់ពួកគេគឺជាគំនិតនៃអំពើ​ទុច្ចរិត មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ។ 8 ពួកគេនឹងមិនដឹងដែលពីផ្លូវនៃសន្តិភាពហើយគ្មានយុត្តិធម៌នឹង​​​​សេចក្ដី​សុខ‌សាន្ត​ឡើយ។ ពួកគេបានដើរតាមផ្លូវកោង វៀច ហើយអ្នកណាដែលដើរតាមផ្លូវទាំងនោះ នឹងមិនដែលស្គាល់សុខសាន្តទេ។ 9 ដូច្នេះ​ហើយ ​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនមានដល់យើងដែរ។ យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺ ផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹត យើង​រង់‌ចាំ​ថ្ងៃ​រះ ផ្ទុយ​ទៅ​វិញ យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ។ 10 យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង ដូចអ្នកដែលមិនអាចមើលឃើញ។ យើងជំពប់ដួលនៅពេលថ្ងៃត្រង់ ដូចនៅពេលព្រលប់ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។ 11 យើងស្រែកគ្រហឹមដូចខ្លាឃ្មុំ និងថ្ងូរដូចជាសត្វព្រាប យើងរងចាំយុត្តិធម៍ តែ​គ្មាន​សោះ យើង​រង់‌ចាំ​ព្រះ‌អម្ចាស់​សង្គ្រោះ តែ​នៅ​ឆ្ងាយ​ពី​យើង។ 12 ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ អំពើបាបរបស់យើងធ្វើជាបន្ទាល់ទាស់នឹងយើង អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ជានិច្ច ហើយយើង​ខ្ញុំ​ក៏​ស្គាល់​អំពើ​បាប​របស់​យើង​ខ្ញុំ​ដែរ 13 យើងបានបះបោរបដិសេធព្រះអម្ចាស់ហើយងាកចេញពីព្រះរបស់យើង។ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក។ 14 ​យុត្តិ‌ធម៌បានចេញឆ្ងាយ ហើយសេចក្តីសុចរិតនៅឆ្ងាយ ពីសេចក្តីពិត ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន។ 15 សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ រីឯអ្នកដែលងាកចេញពីអំពើអាក្រក់រមែងតែងតែ ធ្វើឲ្យខ្លួនគេក្លាយជាជនរងគ្រោះ។ ព្រះអម្ចាស់បានឃើញដូច្នេះហើយព្រះអង្គមិនសព្វព្រះហឫទ័យ ហើយ​យល់​ឃើញ​ថា នោះ​ជា​ការ​អាក្រក់ ដែល​គ្មាន​យុត្តិ‌ធម៌សោះ។ 16 ព្រះ‌អង្គ​ឃើញ​ថា គ្មាននរណា​ម្នាក់​អើពើ ហើយ​ព្រះអង្គ​សោក​ស្ដាយ ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល។ ដូច្នេះ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់ដោយអាងលើក្តី​សុចរិត​របស់​ព្រះ‌អង្គ​វិញ។ 17 ព្រះអង្គបានពាក់សេចក្ដីសុចរិតទុកជាអាវក្រោះព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក​ ព្រះអង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រ និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជាព្រះ‌ភូសា។ 18 ព្រះអង្គបានតបស្នងទៅពួកគេវិញនូវអំពើដែលពួកគេបានប្រព្រឹត្ដ និងវិនិច្ឆ័យទោសចំពោះខ្មាំងសត្រូវរបស់ព្រះអង្គ សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ព្រះអង្គ​ដាក់​ទោស​ជារង្វាន់។ 19 ដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ពីទិសខាងលិច ហើយ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌អង្គ ចាប់​តាំង​ពី​​ថ្ងៃ​រះ ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។ 20 «ព្រះអម្ចាស់មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​អ្នក​ជួយ​ប្រោស​លោះ​មក​ក្រុង​ស៊ីយ៉ូន និង​លោះ​ប្រជា‌ជន​ក្នុង​ចំណោម​កូន​ចៅ របស់​លោក​យ៉ាកុប​ដែល​លះ‌បង់​អំពើ​ទុច្ចរិត នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។ 21 ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ ព្រះ‌វិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​ព្រះ‌បន្ទូល​របស់​យើង ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ឬចេញពីមាត់កូនៗ របស់អ្នកទេ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។