ជំពូក ៣៦

1 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះបាទ សានហេរីម ជាស្តេចស្រុកសាសន៍​អាស្ស៊ីរី​ ទ្រង់ច្បាំងយក បន្ទាយទាំងប៉ុន្មាននៅស្រុកយូដា។ 2 គ្រានោះស្តេច អាសស៊ើរបញ្ជូនមេទ័ពមួយរូបមកពី កន្លែងបោះទ័ពនៅឡាគីស ឲ្យទៅក្រុងយេរូសាឡិមដើម្បីជួបព្រះបាទហេសេគាព្រមទាំងនាំកងទ័ពយ៉ាងច្រើនមកជាមួយផង។ លោកក៏ឈរនៅប្រឡាយទឹក ដែលជាប់នឹងស្រះទឹកខាងលើ តាមផ្លូវទៅចម្ការរបស់ជាងប្រមោក។ 3 ពេលនោះអេលាគីមជាកូនហ៊ីលគីយ៉ាជា ឧកញ៉ារាជវាំង និង សេបណា ជាស្មៀនហ្លួង ហើយយ៉ូអាជាកូនអេសាភ ជាអ្នកតែងពង្សាវតាក៏ចេញទៅឯលោក។ 4 ពេលនោះមេទ័ពក៏ពោលថា «សូមអស់លោកទៅទូលព្រះបាទហេសេគាជាមហាក្សត្រធិរាជ គឺជាមហាក្សត្រនៃស្រុក​អាស្ស៊ីរី​មានរាជឱង្ការថា «តើព្រះអង្គមានអ្វីបានទ្រង់អង់អាចយ៉ាងនេះ? 5 យើងគិតថា គំនិត និងកម្លាំងសម្រាប់ច្បាំងនោះគ្មានប្រយោជន៍ទេ តើអ្នកនឹងពឹងអាងអ្នកណា? តើអ្នកណាឲ្យអ្នកហ៊ានបះបោរទាស់នឹងយើងដូច្នេះ? 6 មើល៍! អ្នកបានពឹងអាងលើស្រុកអេស៊ីបទុកជាឈើច្រត់ជា ដើមត្រែងដែលបាក់ តែកាលណាគេផ្អែកទៅលើ ឈើនោះនឹងចាក់ទម្លុះដៃ នោះក៏ដូចជាអ្នកណាដែលទុកចិត្តលើស្តេចផារ៉ោន ជាស្តេចអេស៊ីបយ៉ាងនោះដែរ។ 7 តែបើអ្នករាល់គ្នានិយាយមកកាន់យើងថា «យើងខ្ញុំទុកចិត្តដល់ព្រះអម្ចាស់» យើងមិនមែនព្រះដែលហេសេគាបានកម្ទេចទីសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិម «អ្នកត្រូវក្រាបថ្វាយបង្គំនៅមុខអាសនៈយេរូសាឡិមនេះវិញ?» 8 ឥឡូវនេះខ្ញុំសូមឲ្យអ្នកចុះសន្យានឹងស្តេចស្រុក​អាស្ស៊ីរី​ជាម្ចាស់យើងខ្ញុំសិន។ ខ្ញុំនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នកអាចរកអ្នកជិះបាន។ 9 ធ្វើម្តេចឲ្យអ្នកអាចយកឈ្នះមេទ័ពមួយយ៉ាងតូចពីអ្នកបម្រើរបស់ម្ចាស់យើងបាន? អ្នកបានទុកចិត្តស្រុកអេស៊ីបដើម្បីឱ្យរទេះចម្បាំង និងទ័ពសេះ! 10 ឥឡូវនេះ តើយើងបានមកច្បាំងបំផ្លាញនៅស្រុកនេះ ដោយគ្មានព្រះអម្ចាស់ឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា «ចូរច្បាំងហើយបំផ្លាញស្រុកនេះចុះ» 11 ពេលនោះអេលាគីម សេបណា និង យ៉ូអា​បាននិយាយទៅមេទ័ព​អាស្ស៊ីរី​ថា «សូមលោកមានប្រសាសន៍មកយើងជាអ្នកបម្រើលោកជាភាសាអើរ៉ាមមក ដើម្បីឲ្យយើងបានយល់។ សូមលោកកុំមានប្រសាសន៍ជាភាសាយូដា ដែលប្រជាជននៅតាមកំពែងស្តាប់ឮ»។ 12 ប៉ុន្តែមេទ័ពនោះពោលថា «តើម្ចាស់របស់យើងបានបញ្ជូនយើងមកដើម្បីគ្រាន់តែនាំពាក្យទូលស្តេចរបស់លោកប៉ុណ្ណោះឬ? គឺលោកម្ចាស់ខ្ញុំឱ្យខ្ញុំមកដើម្បីប្រាប់អ្នកនៅតាមកំពែងទាំងអស់ ពួកគេទាំងនោះស៊ីលាមក នឹងទឹកនោមខ្លួនឯងឬ?» 13 ពេលនោះមេទ័ពនោះក្រោកឈរ ហើយស្រែកឮៗជាភាសាយូដាថា «ចូរនាំគ្នាស្តាប់រាជឱង្ការរបស់ព្រះមហាក្សត្រធិរាជ ជាស្តេចស្រុកអាស្ស៊ីរី។ 14 ស្តេចមានរាជឱង្ការថា កុំឱ្យស្តេចហេសេគាបោកបញ្ឆោតអ្នករាល់គ្នាឡើយ ត្បិតស្តេចនេះមិនអាចជួយរំដោះអ្នករាល់គ្នាបានឡើយ។ 15 កុំឲ្យស្តេចហេសេគានាំអ្នកឲ្យជឿទុកចិត្តព្រះអម្ចាស់ ដែលថា ព្រះអម្ចាស់នឹងជួយរំដោះយើងរាល់គ្នា ព្រះអង្គនឹងប្រគល់ក្រុងនេះទៅក្នុងកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរី»។ 16 សូមកុំស្តាប់ស្តេចហេសេគា ត្បិតនេះជារាជឱង្ការរបស់ស្តេចអាស្ស៊ីរីថា «ចូរមកចុះសន្ធិសញ្ញាជាមួយយើងដើម្បីសុំសន្តិភាពចុះ។ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែល្វារបស់គេ ហើយផឹកទឹកពីអណ្តូងរបស់ខ្លួន។ 17 អ្នករាល់គ្នានឹងធ្វើបែបនេះ ដរាបដល់ពេលដែលយើងនាំអ្នករាល់គ្នាទៅស្រុកមួយ ដូចស្រុករបស់អ្នករាល់គ្នា ជាស្រុកដែលស្រូវ​ មានទឹកទំពាំងបាយជូរ មាននំប៉័ង និងចម្ការទំពាំងបាយជូរផង»។ 18 ចូរប្រយ័ត្នក្រែងហេសេគាបបួលអ្នករាល់គ្នាដោយពោលថា «ព្រះអម្ចាស់នឹងសង្រ្គោះយើង» តើមានព្រះសាសន៍ដទៃណា ដែលជួយរំដោះគេឲ្យរួចពីកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរីបាន? 19 តើព្រះរបស់ពួកក្រុងហាម៉ាត និង ក្រុងអើផាឌនៅឯណាទៅ។ តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណាទៅ? តើព្រះទាំងនោះបានជួយរំដោះ សាម៉ារីពីអំណាចរបស់យើងទេ? 20 ក្នុងចំណោមព្រះទាំងនោះ តើមានព្រះណាមួយបានជួយរំដោះស្រុកគេឲ្យរួចពីអំណាចរបស់យើងទេ? បានជាព្រះអម្ចាស់អាចជួយរំដោះក្រុងយេរូសាឡិមពីអំណារបស់យើងទេ?» 21 ប៉ុន្តែគេនៅស្ងៀមមិនឆ្លើយតបអ្វីសោះ ត្បិតស្តេចបានហាមថា «មិនត្រូវឆ្លើយតបអ្វីសោះ»។ 22 ពេលនោះអេលាគីម​ជាកូន ហ៊ីលគីយ៉ាជាឧកញ៉ារាជវាំង សេបណាជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភជាអ្នកតែងពង្សាវតារ គេមកគាល់ព្រះបាទហេសេគាទាំងស្លៀកខោអាវរហែក ហើយនាំពាក្យរបស់មេទ័ពទូលទ្រង់។