ជំពូក ៣២

1 មើល មានស្តេចមួយអង្គនឹងឡើងសោយរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងដឹកនាំដោយយុត្តិធម៌។ 2 ម្នាក់ៗនឹងបានដូចជាជម្រកដែលការពារពីខ្យល់ព្យុះបក់បោក​ ហើយក៏ដូចជាទឹកដែលហូរទៅលើដីប្រេះក្រហែង ដូចជាស្រមោលផ្ទាំងថ្មដែលជាម្លប់ទៅលើដីហួតហែង។ 3 រួចហើយ ភ្នែកអស់អ្នកដែលមើលនឹងលែងស្រវាំងទៀតហើយ ហើយត្រចៀករបស់អ្នកនោះនឹងលែងថ្លង់ទៀតហើយ។ 4 មនុស្សរហ័សរហួននឹងចាប់ផ្តើមយល់ ហើយអស់អ្នកដែលនិយាយត្រដិតនឹងបែរជានិយាយច្បាស់ៗ។ 5 ហើយមនុស្សល្ងីល្ងឺមិនត្រូវហៅថាថ្លៃថ្នូរទៀតទេ ហើយមនុស្សបោកប្រាស់មិនគួហៅថាមានគុណធម៌ដែរ។ 6 ត្បិតមនុស្សល្ងីល្ងឺនិយាយតែសេចក្តីលីលា ហើយចិត្តរបស់គេគិតប្រព្រឹត្តតែអំពើអាក្រក់ ហើយគេពោលពាក្យប្រមាថទាស់នឹងព្រះអម្ចាស់។ ពួកគេធ្វើអ្នកអត់ឃ្លានគ្មានអ្វីទាំងអស់ ហើយដកទឹកចេញពីអ្នកស្រេកផង។ 7 វីធីរបស់មនុស្សបោកប្រាស់ដើម្បីធ្វើការអាក្រក់។ គេឲ្យយោបល់ពីការអាក្រក់ ដើម្បីធ្វើបាបមនុស្សស្លូតត្រង់ដោយពាក្យកុហក ទោះបីមនុស្សទ័លក្រនោះនិយាយសេចក្តីត្រឹមត្រូវក៏ដោយ។ 8 តែមនុស្សថ្លៃថ្នូរគេគិតធ្វើកិច្ចការដែលមានកិត្តិយសវិញ ហើយដោយព្រោះតែសេចក្តីថ្លៃថ្នូរនិងទង្វើរបស់គេ នោះគេនឹងគង់វង្សជានិច្ច។ 9 ចូរក្រោកឡើង ពួកស្រីៗដែលស្រណុកសុខស្រួលអើយ ហើយប្រុងស្តាប់ពាក្យយើងចុះ ចូរផ្ទៀងស្តាប់យើង។ 10 ត្បិតរយៈពេលជាងកន្លៈឆ្នាំទៀតទំនុកចិត្តអ្នកនឹងភ័យញាប់ញ័រ ពួកស្រីៗត្រូវប្រយ័ត្នត្បិតដើមទំពាំងបាយជូរនឹងមិនបង្កើតផលផ្លែឡើយ ហើយរដូវប្រមូលផលក៏នឹងមិនមកដល់ដែរ។ 11 ការញាប់ញ័រ ពួកស្រីៗដែលគ្មានកង្វល់អើយ អ្នកនឹងត្រូវភ័យរន្ធត់ ឱអ្នកដែលមានទំនុកចិត្តអើយ ចូរដោះសម្លៀកបំពាក់ចេញ ហើយស្លៀកសំពត់ធ្មៃវិញ។ 12 អ្នកនឹងទ្រហោយំស្រណោះស្រែចម្ការ និង ស្រណោះចម្ការទំពាំងបាយជូរផង។ 13 ដីនៅស្រុករបស់ប្រជាជនយើងនឹងដុះសុទ្ធតែគុម្ភបន្លា និង អញ្ចាញសូម្បីតែនៅក្នុងផ្ទះទាំងនៅក្នុងក្រុងដែលធ្លាប់តែអរសប្បាយ។ 14 ត្បិតព្រះរាជវាំងនឹងត្រូវគេទុកចោល ទីក្រុងដែលមានមនុស្សច្រើនកុះករនឹងត្រឡប់ជាស្ងាត់ឈឹង កំពែងខ្ពស់ៗ និងប៉មក្លាយជារូង ហើយជាទីសោយសុខរបស់សត្វលាព្រៃ ហើយជាវាលស្មៅរបស់ហ្វូងសត្វ។ 15 ដរាបដល់ព្រះវិញ្ញាណបានចាក់បង្ហូរដល់យើងរាល់គ្នាពីស្ថានដ៏ខ្ពស់ ហើយវាលរហោស្ថាននឹងក្លាយជាចម្ការបង្កើតផលផ្លែជាច្រើន ហើយចម្ការនោះនឹងក្លាយជាព្រៃ។ 16 រួចហើយអ្នករស់នៅតាមវាលរហោស្ថាននឹងរស់នៅដោយយុត្តិធម៌ ហើយអ្នករស់នៅតាមចម្ការនឹងរស់នៅដោយសុចរិតផងដែរ។ 17 សេចក្តីសុចរិតនឹងធ្វើឲ្យមានក្តីសុខសាន្ត ហើយផងពីក្តីសុចរិត និងការស្ងាត់ស្ងៀមគឺជាទំនុកចិត្តជាអង្វែងតទៅ។ 18 ប្រជាជនរបស់យើងនឹងរស់នៅដោយសុខសាន្ត ក្នុងផ្ទះដែលមានសុវត្ថិភាព ហើយជាកន្លែងស្ងាត់សម្រាកផងដែរ។ 19 ប៉ុន្តែប្រសិនបើព្រៃប្រឹក្សានឹងព្រិលត្រូវបានបំផ្លាញ ហើយទីក្រុងក៏ត្រូវបានរលំហិនហោចនោះ 20 អ្នករាល់គ្នាដែលសាបព្រួសនៅតាមមាត់ទឹក នោះមានពរហើយ អ្នកអាចលែងគោ នឹងលាទៅក្រៅឲ្យដើរស៊ីតាមចិត្ត។