ជំពូក ១២
1
នៅថ្ងៃនោះអ្នកនឹងពោលថា «ព្រះអម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ។ ទោះបីព្រះអង្គព្រះពិរោធនិងទូលបង្គំ សេចក្ដីក្រោធនោះបានបែរចេញទៅ ហើយព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។
2
មើល៍! ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ដែលខ្ញុំនឹងទុកចិត្តដោយមិនខ្លាចឡើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ នឹងជាចម្រៀងខ្ញុំច្រៀង។ ព្រះអង្គបានសង្គ្រោះខ្ញុំ»។
3
ដោយសេចក្តីអំណរអ្នកនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះ។
4
នៅថ្ងៃនោះ អ្នកនឹងពោលថា «អរព្រះគុណដល់ព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះអង្គ នឹងប្រកាសអំពីកិច្ចការរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជនប្រកាសថា ព្រះនាមរបស់ព្រះអង្គត្រូវលើកតម្កើន។
5
ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានសំដែងសិរីរុងរឿង សូមឲ្យផែនដីបានដឹងរឿងនេះ។
6
ចូរនាំគ្នាបន្លឺសំឡេងជ័យឃោសដោយអំណរ អ្នកក្រុងស៊ីយ៉ូនអើយ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ព្រះអង្គអស្ចារ្យណាស់»។