ជំពូក ១១

1 ពន្លកនឹងដុះចេញពីគល់របស់លោកអុីសាយ ហើយមែកមួយដែលដុះចេញពីឫសរបស់វានឹងបង្កើតផល។ 2 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតលើគាត់ គឺព្រះវិញ្ញាណនៃប្រាជ្ញា ហើយនិងយល់ដឹង ព្រះវិញ្ញាណនៃស្មារតីនិងកម្លាំង ព្រះវិញ្ញាណនៃចំណេះដឹង ហើយកោតខ្លាចនៃព្រះអម្ចាស់។ 3 អំណរ​សប្បាយរបស់បុត្រនោះនឹង ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យ តាម​អ្វីដែលភ្នៃកមើលឃើញ គឺមិនតាមអ្វីដែលព្រះអង្គស្តាប់ឮនោះទេ។ 4 ហើយព្រះអង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ ដោយ​ទៀង​ត្រង់នៅលើផែនដីនេះ។ ព្រះអង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​ដល់មនុស្ស​ ហើយ​ពេល​ព្រះអង្គ​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​ប្រហារ។ 5 ព្រះអង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ នឹងយក​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។ 6 សត្វចចកនឹងរស់នៅជាមួយកូនចៀម ហើយចំណែកខ្លារខិន នឹងដេកជិតកូនពពែ ហើយកូនគោនិង​កូន​សិង្ហ នឹងដើររក​ស៊ី​ចំណី​ជា​មួយ​គ្នា។ ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាលពួក​វា។ 7 គោហើយនិងខ្លាឃ្មុំ នឹងដើររកស៊ីជាមួយគ្នាហើយកូនរបស់ពួកវានឹងដេកជាមួយគ្នា។ សត្វតោនឹងស៊ីចំបើងដូចសត្វគោដែរ។ 8 កូនក្មេងនឹងលេងនៅលើរន្ធពស់ ហើយកូនក្មេងដែលផ្តាច់ដោះនឹងដាក់ដៃលើរូងពស់។ 9 ពួកគេមិនខាំគ្នាឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ឡើយ ដ្បិតផែនដីនឹងស្គាល់ដ៏ពោពេញទៅដោយចំណេះដឹងនៃព្រះអម្ចាស់ ដូចជាទឹកដែលបានគ្របលើសមុទ្រ។ 10 នៅ​ថ្ងៃ​នោះ ​តាមរយៈពូជ‌ពង្ស​លោក​អុីសាយ នឹងធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ប្រជាជាតិផ្សេងៗ​នឹង​ស្វែង​រក​អ្នក​នោះ ​ទី​កន្លែងសម្រាក​របស់គាត់ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។ 11 នៅ​ថ្ងៃនោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ពីអាស្ស៊ីរី និង​អេស៊ីប ហើយស្រុក​ប៉ាត្រូស ​អេត្យូ‌ពីអេឡាម ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៃ​សមុទ្រ។ 12 ព្រះអង្គ​នឹង​លើក​ទង់​មួយ ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា ព្រះអង្គ​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អុីស្រា‌អែល ហើយកុលសម្ព័ន្ធយូដា ដែលបែកខ្ញែកចេញពីទិសទាំងបួននៃផែនដី។ 13 ព្រះអង្គនឹងបង្វែរ អេប្រាអ៊ីម​ឈប់​មាន​ចិត្ត​ច្រណែន ហើយ​ខ្មាំង​សត្រូវ​របស់​យូដា ​នឹង​វិនាស​សូន្យ។ អេប្រាអ៊ីម​លែង​ច្រណែន​នឹង​យូដា ហើយយូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រាអ៊ីម​ទៀត​ដែរ។ 14 ផ្ទុយទៅវិញ ពួកគេនឹងវាយលុកនៅលើភ្នំភីលីស្ទីននៅទិសខាងលិច ហើយពួកគេនឹងប្លន់ប្រជាជនរបស់អ្នកនៅទិសខាងកើត។ ពួកគេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​​អេដុមនឹង​​ម៉ូអាប់ ហើយ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ស្តាប់​បង្គាប់​គេ​ដែរ។ 15 ព្រះអម្ចាស់នឹងបំផ្លាញឈូងសមុទ្រអេស៊ីបទាំងនោះ។ ដោយមានខ្យល់បក់យ៉ាងខ្លាំង ព្រះអង្គនឹងគ្រវីព្រះហស្តរបស់ទ្រង់លើទន្លេអឺប្រាតហើយនឹងចែកវាទៅជាអូរចំនួនប្រាំពីរ ដូច្នេះវាអាចត្រូវបានឆ្លងកាត់ដោយស្បែកជើង។ 16 នោះ​នឹង​មាន​ផ្លូវធំមួយ​សម្រាប់​ពួក​អ្នកដែលសល់ជីវិត នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែលបានមកពី​​អាស្ស៊ីរីវិញ ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់ បុព្វបុរស​របស់​គេ​ចេញ​ពី​អេស៊ីប​ដែរ។