ជំពូក ១០
1
វេទនាហើយ អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន។
2
ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិដល់អ្នកក្រ ដែលជាប្រជារាស្ត្ររបស់យើង ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា!
3
តើអ្នកនឹងធ្វើអ្វីនៅថ្ងៃជំនុំជម្រះ ហើយនៅពេលដែលមានការបំផ្លាញដែលនឹងមកពីទីឆ្ងាយ? តើអ្នករាល់គ្នានឹងរកអ្នកណាជាជំនួយ ហើយតើអ្នករាល់គ្នានឹងទុកទ្រព្យសម្បត្តិអ្នករាល់គ្នានៅទីណា?
4
គ្មានអ្វីនៅសេសសល់ឡើយ ហើយអ្នកនឹងដេកនៅក្នុងចំណោមអ្នកទោសឬធ្លាក់ក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់។ ទោះបើធ្វើទោសយ៉ាងណាក៏ដោយគង់ តែសេចក្ដីក្រោធរបស់ព្រះអង្គមិនទាន់បែរចេញនៅឡើយគឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
5
វេទនាហើយ ដល់ជនជាតិអាស្ស៊ីរី ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើងហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង!
6
យើងចាត់គាត់អោយទៅជាតិសាសន៍មួយដែលក្រអឺតក្រទមនិងប្រឆាំងនឹងប្រជាជនដែលខឹងនឹងយើងយ៉ាងខ្លាំង។ យើងបញ្ជាឲ្យគេចាប់យកជយភ័ណ្ឌចាប់យកហើយជាន់ឈ្លីពួកគេដូចភក់នៅតាមផ្លូវ។
7
ប៉ុន្តែគេមិនបានយល់ទេ គឺគេមានចិត្តគំនិតផ្សេងគឺមានចិត្តចង់បំផ្លាញវិញ គឺគេចង់បំផ្លាញនិង រំលាយប្រជាជាតិជាច្រើន។
8
ដ្បិតគេពោលថា អ្នកដឹកនាំរបស់យើងទាំងនោះ «តើមិនមែនជាស្តេចគ្រប់គ្នាទេឬ?
9
តើក្រុងកាលនរមិនដូចដូចក្រុងកើកេមីសទេឬ? តើក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារីមិនដូចអាផាបទេឬ? តើស្រុកសាម៉ារីមិនដូចក្រុងដាម៉ាសទេឬ?
10
យើងបានយកឈ្នះលើរាជាណាចក្រដែលមានរូបព្រះក្លែងក្លាយគឺរូបបដិមា ហើយធំជាងរូបព្រះនៅក្រុងយេរូសាឡិមនិងនៅទឹកដីសាម៉ារីទៅទៀត។
11
គឺដូចយើងបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដូចដែល តើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិមនិងរូបព្រះរបស់គេដែរទេឬ?»
12
នៅពេលដែលព្រះអម្ចាស់បានសម្រេចកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន ហើយនិងក្រុងយេរូសាឡិម យើងនឹងដាក់ទោសដល់ស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងមើលទៅមានឫកខ្ពស់
13
ដ្បិតស្ដេចនោះមានរាជឱង្ការថា «យើងទទួលជ័យជម្នះដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់។ យើងបានស្គាល់ការនោះ យើងបានដកចេញព្រំដែនរបស់ប្រជនជាតិទាំងនោះ។ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង ហើយដូចដែលយើងទម្លាក់ស្ដេចជាច្រើនចុះពីបល្ល័ង្ក។
14
ដៃរបស់យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងឡាយ ហើយដូចគេប្រមូលពងសត្វពីសំបុកដែលមេវាបោះបង់ចោល យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរគ្មានណាមួយកម្រើកស្លាប ឬបើកមាត់ ឬស្រែកចេកចាចឡើយ»។
15
ពូថៅតើនឹងអួតខ្លួនប្រឆាំងនឹងអ្នកដែលកាន់វាបាននោះទេ? តើរណានិងលើកតម្កើងខ្លួនវាជាងអ្នកដែលប្រើវាបានឬទេ? ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង។
16
ហេតុនេះហើយ បានជាព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ចាត់ខ្មាំងសឹកចេញពីចំណោមទាហានដ៏ពូកែៗ របស់ពួកគេ ហើយនៅក្រោមសិរីរុងរឿងរបស់ព្រះអង្គនឹងឆេះដូចភ្លើងផងដែរ។
17
ពន្លឺរបស់ជនជាតិអុីស្រាអែលនឹងប្រែទៅជាភ្លើងហើយព្រះដ៏វិសុទ្ធរបស់ព្រះអង្គនឹងក្លាយទៅជាអណ្ដាតភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
18
ព្រះអម្ចាស់នឹងបំផ្លាញព្រៃឈើនិងស្រុកដ៏សម្បូណ៌សប្បាយរបស់វាទាំងព្រលឹងទាំងនឹងរូបកាយបានដូចជាមនុស្សកើតជំងឺដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។
19
សំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេនឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។
20
នៅថ្ងៃនោះកូនចៅអុីស្រាអែលដែលនៅសេសសល់គឺកូនចៅរបស់លោកយ៉ាកុប ដែលបានរត់គេចខ្លួនលែងពឹងផ្អែកលើអ្នកដែលបានវាយឈ្នះពួកគេទៀតហើយ តែពួកគេនឹងពឹងផ្អែកលើព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលវិញ។
21
កូនចៅរបស់លោកយ៉ាកុបដែលនៅសល់នឹងវិលត្រឡប់ទៅរកព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។
22
ដ្បិតអុីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដីគង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលអាចមកវិញ។ ដ្បិតបានសម្រេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់។
23
ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះនៃពិភពលោកទាំងមូល ព្រះអង្គនឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្ដាលទឹកដីទាំងមូល។
24
ហេតុនេះហើយ ព្រះជាអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលមានព្រះបន្ទូលថា «ប្រជាជនរបស់យើងដែលរស់នៅស៊ីយ៉ូនមិនត្រូវភ័យខ្លាចនឹងជនជាតិអាសស៊ើរឡើយ។ ទោះបីគេវាយអ្នកដោយរំពាត់ ហើយលើកដំបងទាស់នឹងអ្នក ដូចយ៉ាងសាសន៍អេស៊ីបក៏ដោយ។
25
កុំខ្លាចពួកគេឡើយដ្បិតមួយរយៈខ្លីនេះនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសម្រេច គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។
26
ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូលនឹងវាយឈ្នះពួកគេ ដូចព្រះអង្គបានវាយឈ្នះជនជាតិម៉ាឌាននៅលើផ្ទាំងថ្មអូរែប។ ព្រះជាម្ចាស់នឹងលើកដំបងរបស់ខ្លួនលើសមុទ្រហើយលើកវាឡើង ដូចព្រះអង្គបានធ្វើនៅអេស៊ីប។
27
នៅថ្ងៃនោះ បន្ទុករបស់អ្នកនឹងត្រូវលើកយកចេញពីស្មារបស់អ្នក និងនឹមរបស់អ្នកចេញពីកអ្នក ហើយនឹមរបស់អ្នកនឹងត្រូវបំផ្លាញដោយសារកម្លាំង។
28
ខ្មាំងសត្រូវបានឡើងមកដល់អៃយ៉ាត ហើយគេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាស។
29
ពួកគេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរជាស្រុករបស់សូល បានរត់អស់ហើយ។
30
សូមស្រែកអោយខ្លាំងៗ កូនស្រីរបស់កាលីម! ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ អ្នកពិតជាលំបាកណាស់!
31
អ្នកស្រុកម៉ាដម៉េណា នឹងរត់បែកខ្ញែកគ្នាអ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងមានសុខសាន្ត។
32
នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡិម។
33
ចូរមើល៍! ព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលនឹងធ្វើអោយមែកឈើធ្លាក់ពីលើភ្នំដ៏គួរអោយស្ញែងខ្លាច។ ដើមឈើខ្ពស់ ៗ នឹងត្រូវគេកាប់ហើយដើមឈើខ្ពស់ៗ នឹងត្រូវរលំ។
34
ព្រះអង្គនឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់នឹងត្រូវរលំដែរ។